ខេត្តស្ទឹងត្រែង ៖ សេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងឲ្យបានជ្រាបថា ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុនៅក្នុង
ទីរួមខេត្តទាំងមូល មានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងជារៀងរាល់ថ្ងៃ បានធ្វើឲ្យទឹកទន្លេទាំងបួន ក្នុងខេត្តស្ទឹងត្រែងទាំងមូល មានការកើនឡើងគួរឱ្យកត់សម្គាល់ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កំពស់ទឹកទន្លេមេគង្គ(កំពស់ប្រកាសអាសន្ន 11.30 ម)
1.នៅស្ថានីយ៍ ស្ទឹងត្រែង
•ម្សិលមិញកំពស់ 9.20ម
•ថ្ងៃនេះកំពស់ 10.15ម
•កំពស់ទឹកឡើង 0.95ម
-កំពស់ទឹកប្រុងប្រយ័ត្ន 10.70 ម
* កំពស់ទឹកទន្លេសេសាន(កំពស់ទឹកប្រកាសអាសន្ន10.50ម)
2.នៅស្ថានីយ៍សេសាន
-ម្សិលមិញកំពស់ 10.08ម
-ថ្ងៃនេះកំពស់ 10.76ម
-កំពស់ទឹកឡើង 0.68ម
-កំពស់ទឹកប្រុងប្រយ័ត្ន 9.90 ម
* កំពស់ទឹកទន្លេសេកុង (កំពស់ទឹកប្រកាសអាសន្ន 12 ម)
3-ស្ថានីយ៍សៀមប៉ាង
-ម្សិលមិញកំពស់ 9.47ម
-ថ្ងៃនេះកំពស់ 10.70ម
-កំពស់ទឹកឡើង 1.23ម
-កំពស់ទឹកប្រុងប្រយ័ត្ន 11.50 ម…
អាស្រ័យដូចបានជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមជួរដងទន្លេ ។
សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះស្ថានភាពទឹកទន្លេទាំងបួន នៅបន្តកើនឡើងនៅឡើយ ។
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶៕