ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ធ្លាក់ជង្ហុកបណ្តាលឲ្យដួលបោកទៅនិងថ្នល់រងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ កាលពី
វេលាម៉ោង១២និង២៨នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅផ្លូវកប់ស្រូវ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ កែវ ផល្លី ភេទប្រុស អយុ៣៦ឆ្នាំ រងរបួសត្រង់ជើងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយផ្លូវផ្លូវកប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជេីងលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុក៏បានជិះធ្លាក់ជង្ហុកបណ្តាលឲ្យដួលម៉ូតូទៅនិងថ្នល់រងរបួសត្រង់ជេីងម្ខាង ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួល៕