ខេត្តកណ្ដាល៖ នគរបាលក្រុងអរិយក្សត្រសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ បានធ្វើការចុះបង្ក្រាបទីតាំងលួចចាត់ចែងឲ្យលេងល្បែងសុីសងខុសច្បាប់(មាន់ជល់តាមប្រព័ន្ធអនឡាញ) បានដកហូតសម្ភារៈមួយចំនួន ចំណែកអ្នកលេងបានគេចខ្លួនបាត់អស់។
ករណីនេះសមត្ថកិច្ចបានចុះបង្ក្រាប នៅវេលាម៉ោង១៦ និង១០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥
ស្ថិតក្និងភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
+ជនរងគ្រោះ =គ្មាន
+ជនសង្ស័យ= ០១នាក់ (គេចខ្លួន)
១-ឈ្មោះទី លាងស្រ៉ី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិកជល់មាន់តាមអនឡាញ។ មានទីលំនៅបច្ចុប្បន្នភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
(ជាអ្នកកាន់ម៉ាសុីនភ្នាល់សុីសងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ)។
វត្ថុតាងចាប់យក (ចាប់យកពីកន្លែងកើតហេតុ)
១.កំព្យូទ័រម៉ាក់Lenovo ពណ៍ខ្មៅ ចំនួន០១គ្រឿង
២.Tablet ម៉ាក់ Honor ពណ៍ប្រផេះស្រោមពណ៍ខ្មៅចំនួន ០១គ្រឿង
៣.Destob ម៉ាក់Fujitsu ពណ៍ខ្មៅ ចំនួន ០១គ្រឿង
៤.ទូរស័ព្ទចំនួន ០៦គ្រឿង
-ម៉ាក់Vivian.solute អ៊ុតពណ៍សូកូឡាចំនួន០១គ្រឿង
-ម៉ាក់oppoA57ពណ៍ខ្មៅ ០១គ្រឿង
-ម៉ាក់Vivian.v2026 ពណ៍ផ្ទៃមេឃ(អ៊ុតពណ៍ក្រហមពីក្រៅ)០១គ្រឿង
-ម៉ាក់Vivian.v25eពណ៍ខ្មៅ០១គ្រឿង
-ម៉ាក់Infinix smatt8ពណ៍ខ្មៅ០១គ្រឿង
ម៉ាក់Vivian ពណ័ទឹកក្រូច០១គ្រឿង វត្ថុតាងចាប់ពីឈ្មោះ នី ស៊ីណា ហៅស៊ីណា
ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។ (ជារបស់ជនសង្ស័យធ្វើសកម្មភាពបន្សល់ទុកនៅកន្លែងកើតហេតុ)
តាមប្រភពព័ត៌មានពី លោកព្រិន្ទបាលទោ យុង សក្កដា មន្ត្រី បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ បានធ្វើការចុះបង្ក្រាបទីតាំងលួចចាត់ចែងឲ្យលេងល្បែងសុីសងខុសច្បាប់(មាន់ជល់តាមប្រព័ន្ធអនឡាញ) នៅចំណុចផ្ទះមួយកន្លែងស្ថិតនៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយឃាត់ខ្លួនបានចំនួន០១នាក់ មានឈ្មោះ នី ស៉ីណា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។នៅចំពោះមុខសមត្ថកិច្ចឈ្មោះ នី ស៉ីណា បានឆ្លើយបំភ្លឺថា នៅថ្ងៃទី ២៥.០៩.២០២៥ ប្រហែលវេលាម៉ោង១៥.០០នាទី ខ្លួនគេបានជិះម៉ូតូចេញពីផ្ទះស្ថិតនៅភូមិតាស្គរ សង្កាត់សារិកាកែវ ឈ្ពោះទៅផ្ទះដែលមានតារាងបោះប៊ូ មួយកន្លែងស្ថិតនៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ គោលបំណងទៅមើលគេលេងបោះប៊ូ ពេលទៅដល់ខ្លួនឃើញមានមនុស្សច្រើននាក់ណាស់ឈរលេងនៅទីនោះ មួយសន្ទុះក្រោយមកដោយមានសភាពអ៊ូអរខ្លួនក៏ដើរទៅក្រោយផ្ទះនោះបម្រុងឈឺនោម ស្រាប់តែមានមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណ បានផ្ញើកាបូបក្រណាត់ពណ៌ខ្មៅលាយពណ៌សចំនួន០១ ខ្លួនមិនដឹងថាមានអ្វីនៅក្នុងនោះទេ ដោយប្រាប់ថាផ្ញើមួយផ្លែតហើយក៏ដើរចេញទៅក្រៅបាត់ បន្ទាប់មកខ្លួនបានយកកាបូបក្រណាត់នោះទៅទុកនៅលើប៉ាវអ៉ីឬស្សីនៅក្បែរតារាងលេងបោះប៊ូ តែមិនឃើញមនុស្សស្រីនោះត្រឡប់មកយកកាបូបក្រណាត់នោះវិញទេ ខ្លួនបន្តឈរមើលគេលេងបោះប៊ូ រហូតដល់វេលាម៉ោង១៦.៣០នាទី ទេីបកម្លាំងជម្រុះនៃគណះបញ្ជាការឯកភាពក្រុងអរិយក្សត្រ បានចុះមកដល់ធ្វើការឃាត់ខ្លួនតែម្ដង ចំណែកប្រជាពលរដ្ឋដែលមកលេងបោះប៊ូផ្សេងទៀតគឺបានរត់គេចខ្លួនទៅបាត់អស់ ។
យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះមឿន ណាយប៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ បានបំភ្លឺជូនសមត្ថកិច្ចថា នៅថ្ងៃទី២៥.០៩.២០២៥ វេលាម៉ោងប្រហែល១៦.០០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះគោលបំណងទៅមើលគេលេងបោះប៊ូ នៅផ្ទះដែលមានតារាងបោះប៊ូមួយកន្លែង ស្ថិតនៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ពេលទៅដល់ខ្លួនបានឃើញឈ្មោះនី ស៉ីណា ហៅស៉ីណេ កំពុងឈរមើលគេលេងបោះប៊ូ ក្រោយមកខ្លួនក៏ដើរទៅនិយាយសួរនាំបន្តិចក៏ប្រញាប់ត្រឡប់មកផ្ទះវិញ ។ ឈ្មោះ មឿន ណាយប៉ុន បានបញ្ជាក់ទៀតថា ខ្លួនមិនដែលឃើញឈ្មោះ នី ស៉ីណា ហៅស៉ីណេ លេងល្បែងជន់មាន់តាមអនឡាញ ឬ កាន់ម៉ាស៉ីនភ្នាល់សុីសងល្បែងជល់មាន់តាមអនឡាញទេ ។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីបន្តនីតិវីធី៕