Nuno នឹង​ចូល​កាន់​តំណែង​នៅ West Ham បន្ទាប់​ពី​Potterត្រូវបណ្តេញ​ចេញ

ចែករំលែក៖

West Ham គ្រោងនឹងតែងតាំងអតីតគ្រូបង្វឹក Nottingham Forest លោក Nuno Espirito Santo បន្ទាប់ពីបណ្តេញគ្រូបង្វឹក Graham Potterចេញ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Nuno ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅមុនពេលការប្រកួតនៅថ្ងៃច័ន្ទជាមួយនឹងក្រុម Everton ដោយនិយាយថាគាត់មានការពិភាក្សាជាវិជ្ជមានជាមួយក្រុមប្រឹក្សាភិបាលរបសើ West Ham ។

លោកPotter ត្រូវបានបណ្តេញចេញពីការងារកាលពីព្រឹកថ្ងៃសៅរ៍បន្ទាប់ពីបានដឹកនាំត្រឹមតែ 8 ខែ ដោយក្លឹបបានជួបការលំបាកឈរចំណាត់ថ្នាក់ទី 19 ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ។ ក្រុម Hammers ទទួលបានតែបីពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាកនៅ Premier League ចំនួន 5ដង របស់ពួកគេនៅរដូវកាលនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកអង់គ្លេសPotter។

...

អតីតអ្នកចាត់ការ Brighton & Hove Albion លោក Potter ត្រូវបាន Chelsea បណ្តេញចេញពីតំណែងក្នុងខែមេសា ឆ្នាំ 2023 ហើយត្រូវបានតែងតាំងដោយ West Ham ក្នុងខែមករា ដើម្បីជំនួសលោក Julen Lopetegui ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print