អន្តរជាតិ ៖ ពេល លើក ឡើង អំពី “ទំនើបកម្មតាមបែបផែន ចិន” អ្នកប្រហែលជាឆ្ងល់ថា តើផ្លូវនេះជាផ្លូវ បែប ណា? តើ វា ខុស ពី ទំនើបកម្មនៃ ប្រទេស ដទៃ យ៉ាងដូច ម្តេច ? ការ ពិត ការយល់ ដឹង អំពី ទំនើបកម្ម តាម បែបផែន ចិន គឺមិន ស្មុគស្មាញទេ ។ វាគឺ ស្ថិត នៅក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនចិន និង ក្នុងទំនាក់ទំនងរវាង ចិន និងពិភពលោក។ ថ្ងៃ នេះ សូមនិយាយ អំពី ទំនើបកម្ម តាម បែបផែន ចិន ដែល ជា ផ្លូវអភិវឌ្ឍន៍របស់ ចិន និង ជា ផ្លូវ តភ្ជាប់ជាមួយ ពិភពលោក ។
ទំនើបកម្ម តាម បែបផែន ចិន ជាផ្លូវអភិវឌ្ឍន៍ ដែល មាន លក្ខណៈពិសេស របស់ ចិន ។ លក្ខណៈ ពិសេ ស ចម្បង គឺប្រទេស ចិន មាន ចំនួន ប្រជាជនច្រើន ។ ប្រទេស ចិន បានដោះស្រាយ បញ្ហា ហូប ចុក និង ការ អភិវឌ្ឍរបស់ ប្រជាជន ចំនួន ១៤០០ លាន នាក់ ដោយ ប្រើ ដី ស្រែ ចំនួន ៩% និង ប្រភព ទឹក សាប ចំនួន ៦% នៃ ចំនួន សរុប ពិភពលោក បាន ជួយ ប្រជាជន ៨០០ លាន នាក់ ចាក ចេញពីភាពក្រីក្រ ដែល បាន រួមចំណែក ជាង ៧០% ដល់ការកាត់បន្ថយភាពក្រីក្រ សកល។
លក្ខណៈពិសេសទី ពីរ ការធ្វើ ទំនើបកម្មតាមបែបផែន ចិនក្នុងគោល បំណង ធ្វើឱ្យ ប្រជាជន ទាំង អស់ មាន ជីវភាព ធូរធារ ។ ប្រទេសចិនបាន អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ដែល សម្រប សម្រួល គ្នា ដើម្បី បំពេញបន្ថែមឧត្តមភាពទៅវិញទៅមក និង សម្រេច បាន ការអភិវឌ្ឍ ប្រកបដោយ តុល្យភាព ។ ទស្សនៈបែបនេះ ដែល មិន បោះបង់ ចោល នរណា ម្នាក់ បាន បង្ហាញពី ភាពកក់ក្តៅរបស់រដ្ឋាភិបាល ចិន ចំពោះប្រជាជន ។
ទីបី ការធ្វើ ទំនើបកម្មតាមបែបផែន ចិនផ្តោត ទៅលើ ការ អភិវឌ្ឍដោយសម្របសម្រួល គ្នា នៃ អរិយធម៌ ផ្នែក សម្ភារៈនិង ផ្នែកស្មារតី ។គិតត្រឹមដំណាច់ឆ្នាំនេះ ចំនួន សារមន្ទីរ ដែល បានចុះបញ្ជីនៅទូទាំង ប្រទេសចិនបានឡើងដល់ ៧០៤៦ កន្លែង បាន កើនឡើង ជិត ៤០០០ កន្លែង បើ ធៀបនឹងឆ្នាំ ២០១៣ ជាមួយ នឹង អ្នក ទស្សនា ចំនួន ១៥០០ លាន នាក់ជារៀងរាល់ឆ្នាំ។ ក្រៅពីនេះសកម្មភាព ជ្រើស រើស “បុគ្គលគំរូខាង សីលធម៌” បាន លើក ទឹក ចិត្ត ឱ្យ ប្រជាជន នាំ គ្នា ធ្វើ ជា មនុស្ស មាន គុណធម៌ ។ ភាពបរិបូរណ៍នៃសម្ភារៈ ផ្ដល់នូវ មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ អរិយធម៌ផ្នែក ស្មារតី ហើយ មនុស្ស មាន គុណធម៌ កាន់តែច្រើន ឡើង ៗ បាន ជំរុញ ការអភិវឌ្ឍ ផ្នែក សម្ភរៈ ប្រកបដោយ គុណភាព ខ្ពស់ វា បាន បង្កើតជា និម្មាបនកម្ម អភិវឌ្ឍ បែបវិលជុំទាំងពីរដែលជំរុញឱ្យគ្នាទៅវិញទៅមក ។
ទីប្រាំ ការធ្វើ ទំនើបកម្មតាមបែបផែន ចិនផ្តោត លើ ការ រួម រស់ដោយ សុខដុម នីយកម្ម រវាង មនុស្ស និង ធម្មជាតិ ។ ប្រទេស ចិន បាន អនុវត្តតាមទស្សនៈរបស់លោក Xi Jinping ស្តីពី “ទឹកថ្លា ភ្នំបៃតង ជាភ្នំ មាសភ្នំ ប្រាក់ ” ប្រទេសចិនមានរថយន្ត ថាមពលថ្មី ជាង ៣៥ លានគ្រឿងនៅលើផ្លូវ ពោលគឺ មាន រថយន្តថាមពល ថ្មីមួយក្នុងចំណោមរថយន្ត ១០ គ្រឿង។
ទីបួន ការធ្វើ ទំនើបកម្មតាមបែបផែន ចិនបំបែកតក្កវិជ្ជាពង្វាតទី ។ ជា និច្ច កាល ប្រទេស ចិន តែងតែ ប្រកាន់ខ្ជាប់តាម ពាក្យ សន្យា របស់ខ្លួនស្តីពី “ការ មិនស្វែងរកអនុត្តរភាព ឬការ ពង្វាតទី ” ។ ប្រទេសចិនបានរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជាង ១៥០ ក្រោម ក្របខ័ណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ រយៈពេល ជាច្រើនឆ្នាំកន្លងមក នេះ ប្រទេសចិនបានជួយប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងលើក កម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនក្នុង តំបន់ ដោយមិនអម លក្ខខណ្ឌ នយោបាយណាមួយឡើយ។ ប្រការ នេះគឺផ្ទុយស្រឡះពីទម្រង់ លោកខាងលិចនៃ “ជំនួយ ជាថ្នូរនឹងឯកសិទ្ធិ”។
ទំនើបកម្មតាមបែបផែន ចិនគោរពពិពិធកម្មនៃ អរិយធម៌ ។ដូចប្រសាសន៍របស់ លោក Xi Jinping ថា “ទំនើបកម្មតាមបែបផែន ចិនមាន លក្ខណៈពិសេសរួមនៃ ទំនើបកម្មនៃ ប្រទេស ទាំង អស់ ប៉ុន្តែក៏មានលក្ខណៈពិសេស ដែល សម ស្រប នឹង លក្ខខណ្ឌជាតិរបស់ខ្លួនផងដែរ។ ទំនើបកម្មតាមបែបផែន ចិនគោរពពិពិធកម្ម នៃអរិយធម៌ ដោយសម្គាល់ថា “ទំនើបកម្ម មិនមែនជា ‘ផលិតផល ផ្តាច់មុខ’ នៃប្រទេសមួយចំនួនតូច ហើយក៏មិនមែនជា ‘ជម្រើសតែមួយ ‘នោះ ឡើយ អាចប្រៀប ថា យក ពែងប៉សឺឡែនឆុង កាហ្វេ ឡាតេ ដែល បាន រក្សា លក្ខណៈពិសេស ទិស បូព៌ា ហើយក៏បានរួម បញ្ចូល ចរន្តពិភពលោក ផងដែរ ។
ទំនើបកម្ម តាមបែបផែន ចិនជា ទំនើបកម្មដែលបើកទូលាយ ចំពោះ ពិភពលោក។ ដូចដែល លោក Xi Jinping មាន ប្រសាសន៍ ថា “បណ្តាប្រទេសដែលដើរ នាំមុខគេគួរតែជួយប្រទេស ដទៃ សម្រេច ការអភិវឌ្ឍន៍ដោយស្មោះស្ម័គ្រ។ ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃនឹងមិនអាច បំភ្លឺ ផ្លូវ របស់ ខ្លួន ទេ ការរារាំង ផ្លូវ របស់ អ្នក ដទៃ ក៏ មិនអាចជួយឱ្យខ្លួនបន្តដើរ ទៅមុខទៀត ដែរ” ។ ដោយឡែក ការ ធ្វើ ទំនើបកម្ម តាមបែបផែន ចិន បាន ផ្តល់ជាបទ ពិសោធន៍ ដ៏មានតម្លៃចំពោះ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ វាមិនត្រឹមតែជា ទំនើបកម្ម សម្រាប់ ប្រទេស ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវនៃការអភិវឌ្ឍន៍រួម ដែលតភ្ជាប់ពិភពលោក និងផ្តល់ផល ប្រយោជន៍ ដល់ សកលលោក ទាំងមូល ៕
ប្រភព ៖ (CCFR)