បុរសម្នាក់បើករថយន្តLexus rx 330 មួយគ្រឿងបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតស្របពេលមេឃកំពុងតែភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្ត Lexus rx 330 គ្រឿងបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូង់ផ្លូវបណ្ដាលឲ្យវៀចអស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខនឹងបែកកង់ទៅមកលេខរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ដែលស្ថិតនៅត្រង់ចំណុចមុខផ្សារជីបម៉ុង តាមបណ្ដោយផ្លូវម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តLexus rx 330 មួយគ្រឿងព៌ណស្កពាក់ផ្លាកលេខភ្នំពេញ2AD-2457ធ្វើដំណើរតាមបណ្តោយផ្លូវម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រេចៗក៍រេចង្កូតមកឆ្វេង ដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចមួយអស់កង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបន្តទៅមុខជិត ១០ ម៉ែត្រខូចខាតផ្នែកខាងមុខនឹងបែកកង់ខាងឆ្វេងទៅមុខលេងរួច។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print