លោក ហ៊ុន ម៉ានី សូមអបអរសាទរចំពោះមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា ៖ ខ្ញុំសូមអបអរសាទរចំពោះមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំព្រៃវែង ក្រសួងមហាផ្ទៃ នាព្រឹកនេះ។

លោកបន្តថា ៖ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ក្នុងបេសកកម្មឆ្លើយតបគិតគូរចំពោះគុណបំណាច់ និងពលិកម្មរបស់អតីតយុទ្ធជន យុទ្ធនារី និងបន្តបេសកកម្មបន្ថែមទៀតសម្រាប់និវត្តជន ដែលជាអ្នករួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សមាគមនេះបានយកចិត្តទុកដាក់ផ្តល់កិត្តិយស និងរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ ព្រមទាំងជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈជូនដល់អតីតយុទ្ធជនដែលបានលៈបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ។

អតីតយុទ្ធជន និងនិវត្តជនទាំងអស់គឺជាវីរជនមានគុណបំណាច់ខ្ពស់ចំពោះជាតិ និងប្រជាជន តាមរយៈការរួមចំណែកក្នុងចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ក្លាហានប្រយុទ្ធតទល់នឹងខ្មាំងសត្រូវ និងបានចូលរួមស្វែងរកសន្តិភាព កសាងជាតិ និងការពារបូរណភាពទឹកដីប្រឆាំងអំពើឈ្លានពានពីបរទេស។

ក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយ យើងខ្ញុំចាំមិនភ្លេចនូវ ស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print