អ្នកនាំពាក្យក្រសួងសាធារណការបញ្ជាក់ពីបច្ចុប្បន្នភាព ផ្លូវអន្ទង់អាំង​ ភ្នំ១៥០០ ចរាចរណ៍បានធម្មតាវិញហើយ….!

ចែករំលែក៖

ខេត្តពោធិ៍សាត់ : លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា, កំណារ់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង)PK141+300 ដែលរងការបាក់ច្រោះដីធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ រហូតដល់កាត់ផ្តាច់ចរាចរណ៍រយៈពេលខ្លី រំខានដល់ការធ្វើដណើរបងប្អូនប្រជាពលរដ្ឋនោះ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ចរាចរណ៍ចំពោះមធ្យោបាយគ្រប់ប្រភេទបានដំណើរការឡើងវិញហើយ។

ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បន្តថា, ក្រុមការនៅបន្តទាំងភ្លៀងធ្លាក់ជោគជាំ ដើម្បីកាយភក់ ដើមឈើ ដី ថ្ម កម្ទេចកំទី ចេញពីផ្លូវ កាយមុខទឹក ដោយធ្វើយ៉ាងណាឲ្យទីតាំងនោះវិលមករកស្ថានភាពដូចដើមវិញ។
សូមអរគុណ🙏🙏🙏 ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print