រថយន្តកុងតឺន័របត់មិនប្រយ័ត្នកិនម៉ូតូមួយគ្រឿងរបួសយុវជនម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកុងតឺន័រមួយគ្រឿងបានបេីកបត់មិនប្រយ័ត្នក៏ជ្រុលកិនម៉ូតូមួយគ្រឿងដែលធ្វេីដំណេីរទទឹមគ្នាបណ្តាលឲ្យយុវជនម្នាក់ជាម្ចាស់ម៉ូតូរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២១និង៣៣នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពៅ ឈាលី ភេទប្រុស អយុ១៨ឆ្នាំ រងរបួសផ្ទៃមុខ មានអាសយដ្ឋាននៅ ភូមិកញ្ចុំ ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវមកស៉ីជីនពីន(ក្រវាត់ក្រុងទី៣)ក្នុងទិសដៅពីជេីងទៅត្បូងស្របជាមួយរថយន្តកុងតឺន័រមួយគ្រឿងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តកុងតឺ​ន័រនោះបត់ស្តាំដោយមិនប្រយ័ត្នក៏កិនម៉ូតូបណ្តាលឲ្យរងការខូចខាតចំណែកអ្នកជិះរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ​ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print