កីឡាករ Ekitike៖ការប្រកួតប្រជែងជាមួយ Isak នៅ Liverpool ល្អសម្រាប់ខ្ញុំ

ចែករំលែក៖

ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Hugo Ekitike និយាយថា ការមកដល់របស់កីឡាករ Alexander Isakក្នុហ ការផ្ទេរក្នុងម្លៃខ្លួនខ្ពស់បំបែកកំណត់ត្រារបស់អង់គ្លេស នៅ Anfield នឹងជួយឱ្យគាត់អភិវឌ្ឍខ្លួនជាកីឡាករកាន់តែប្រសើតឡើង។

Ekitike វ័យ 23 ឆ្នាំត្រូវបានចុះហត្ថលេខាក្នុងតម្លៃ 69 លានផោនកាលពីរដូវក្តៅ ហើយបានចាប់ផ្តើមយ៉ាងល្អសម្រាប់ក្រុមជើងឯក Premier League ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 10 លើកដំបូងរបស់គាត់។ ប៉ុន្តែ Liverpool បានដេញតាមទិញ Isak គ្រប់ទីផ្សារដោះដូរកីឡាករ ហើយទីបំផុតបានចុះហត្ថលេខាលើគាត់នៅថ្ងៃផុតកំណត់សម្រាប់តម្លៃ 125 លានផោន។

រ៊រហូតមកទល់ពេលនេះនៅពុំទាន់ដឹងរបៀបដែលអ្នកគ្រប់គ្រង Arne Slot ប្រើប្រាស់កីឡាករទាំងពីរនៅក្នុងក្រុមរបស់គាត់ ដោយខ្សែប្រយុទ្ធទាំងពីរមិនទាន់អាចលេងជាមួយគ្នាបាននៅឡើយ។

...

ខ្សែប្រយុទ្ធសញ្ជាតិបារាំងEkitikeបាននិយាយថាវាគឺជាការល្អសម្រាប់គាត់ដែលត្រូវប្រជែងយកជម្រើស១១នាក់ដំបូងជាមួយនឹងកីឡាករខ្លាំងព្រោះវាធ្វើឱ្យគាត់ប្រឹងប្រែងកាន់តែប្រសើរជាងមុន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print