កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីជួយដូរនិងប្រើប្រាស់គ្រឿងញៀនជាក់ស្ដែងនៅភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត ឃាត់ជនសង្ស័យបីនាក់

ចែករំលែក៖

ខេត្តតាកែវ÷ ដោយទទួលបានបទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជា មួយ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកោះអណ្ដែត និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបូរីជលសារ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន៣នាក់ (ប្រុស)

១/ឈ្មោះ  ឆេង ចន្នី ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ដើមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត,២/ ឈ្មោះឈឹម ឌីរ៉យ ភេទ ប្រុសអាយុ ៣១ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្ដែត និង៣/ឈ្មោះ ប៉ុក ស៊ីឡាបុត្រ ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមក្រូច ឃុំរមេញស្រុកកោះអណ្ដែត ខេត្តតាកែវ។

+ដកហូតវត្ថុតាងរួមមាន៖

១/ក្រាមពណ៌សថ្លាចំនួន ០២ កញ្ចប់

    ទម្ងន់៥.៥៣ក្រាម(ថ្លឹងទាំសំបកថង់)

២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង

៣/ទូរស័ព្ទចំនួន ០៣ គ្រឿង 

៤/សម្ភារៈវិចខ្ចប់និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅអយ្យការអមសាលា ដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print