ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ក្នុងការបង្ក្រាបឧក្រឹដ្ឋកម្មឆបោកឆ្លងដែន = បើនៅតែមានសមត្ថកិច្ចខ្លះឆ្លៀតឱកាសពុករលួយ នឹងមិនអាចងាយលុបបំបាត់ទេ ដូចករណីនៅបាត់តំបងជាដើម?
២- អាជ្ញាធរខ្មែរតវ៉ាមិនឲ្យអាជ្ញាធរសៀមលើកផ្លាកបណ្តេញពលរដ្ឋខ្មែរពីភូមិព្រៃចាន់ = បើសៀមមិនស្តាប់នាំគ្នាវ៉ៃចោលទៅ។
៣- នេះជាដីខ្មែរ សៀមគ្មានសិទ្ធិមកលើកផ្លាកទេ = សៀមគ្មានសិទ្ធិយកច្បាប់សៀមមកដាក់ក្នុងដីខ្មែរទេ។
៤- សៀមឯកភាពនៅក្នុងអង្គប្រជុំ RBC ហើយ = សៀមនៅតែមិនអនុវត្ត។
៥- សៀមប្តេជ្ញានឹងដោះស្រាយជម្លោះជាមួយកម្ពុជាតាមមធ្យោបាយការទូត = តែសៀមមិនគោរពនិងអនុវត្តទេ។
៦- សៀមថាសៀមចង់បានសន្តិភាព = តែសៀមនៅតែទន្ទ្រានមកលើកម្ពុជា?
៧- សៀមថានឹងដាក់កម្លាំងប៉ូលីសបន្ថែមលើកម្លាំងទាហ៊ាននៅតាមព្រំដែន = ជាចេតនារបស់សៀមចង់ឈ្លានពានកម្ពុជា។
៨- សៀមមករុះរើផ្ទះអស់៣ខ្នងនៅជាប់ព្រំដែនខ្មែរ = ដោយចោទថាខ្មែរសាងសង់ផ្ទះក្នុងដីសៀម?
៩- សៀមចរចាហើយ ដល់ចេញទៅវិញវានៅមិនគោរព = បើរកអ្នកទី៣ បើសៀមមិនព្រមតើត្រូវធ្វើម៉េចទៀត។
១០- បើពិភាក្សាក្នុង GBC RBC ហើយ តែដល់ចេញទៅវិញនៅតែគឃ្លើន = តើត្រូវធ្វើម៉េចទៀត? ៕
ដោយ ៖ សិលា