តួអង្គមួយណា តំណាងឱ្យថៃពិតប្រាកដ !

ចែករំលែក៖

ភ្នំពេញ ៖ ចង់និយាយត្រឹមតែពលរដ្ឋខ្មែរម្នាក់ ! «តើតួអង្គមួយណា តំណាងឱ្យថៃពិតប្រាកដ »! ប្រទេសមួយនេះស្មើគ្មានសណ្តាប់ធ្នាប់ ខ្វះអាណាព្យាបាល ហែកការងារគ្នាធ្វើ ទាំងគ្មានអនុវត្តច្បាប់ យកទម្លាប់មកប្រើ តើសមទេក្នុងសមាជិកអាស៊ាន១ដែរ ?

សូមបញ្ជាក់ថា ៖ រដ្ឋមន្ត្រីការបរទេសថៃបានថ្លែងការណ៍បំភាន់ និងភូតភរ បំភ្លៃការពិតក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥ ទាក់ទងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ថាកម្ពុជាដើរតួកំសត់ធ្វើជាជនរងគ្រោះ ខណះថៃជាសុភាពបុរស និងមានចិត្តមនុស្សធម៌ដែលធ្លាប់ជួយកម្ពុជាកន្លងមកជាច្រើន ហើយថែមទាំងចោទកម្ពុជាជាមនុស្សរមើលគុណ រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ថៃទៅវិញទេដែលជនរងគ្រោះពិតប្រាកដព្រោះ ទាហានថៃបានជួបគ្រោះដោយសារជាន់ មីន ហើយក្មេងៗមិនមានសាលាដើម្បីសិក្សា ឯជនស៊ីវិលបានរងការវាយប្រហារដោយគ្រាប់រ៉ុកកែតរបស់កងទ័ពកម្ពុជា។ 

បើសិនថៃពិតជាជនរងគ្រោះពិតប្រាកដមែន តើនរណាលួចបាញ់សម្លាប់ទាហានខ្មែរ១នាក់ដំបូងនៅតំបន់មុំបី បិទព្រំដែនជាឯកតោភាគី យកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ បង្កើតការវាយប្រហាររយៈពេល ៥ថ្ងៃ និងរំលោភសន្ធិសញ្ញាបារាំងសៀមនិងMOU ឆ្នាំ២០០០? តើនរណារារែកមិនចង់ឱ្យមានភាគីទី៣? នរណារំលោភបទឈប់បាញ់ចាប់ទាហានខ្មែរចំនួន១៨នាក់ រំលោភគោលការណ៍អន្តរជាតិ និងពង្រីកតំបន់ជម្លោះ? បើថៃពិតជាត្រឹមត្រូវរឿងអ្វីថៃត្រូវខ្លាចតុលាការអន្តរជាតិ? ប្រទេសនេះពិតជាពូកែសម្ដែង និងមិនគួរឲ្យទុកចិត្តទាល់តែសោះ ពីរាជរហូតដល់រាស្ត្រ! 

ព្រឹកមុិញ ! ទាហានថៃ និងអ្នកវាស់ដី ដើរត្រឡប់ទៅវិញ បន្ទាប់ពីកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យទាហានថៃមកវាស់ដីបានទេ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលក្រុមភាគីថៃព្យាយាមចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print