លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងក្រុមព្រឹទ្ធាចារ្យកីឡាដែលជាមិត្តរួមអាជីព

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានបង្ហោះលើផេកផ្លូវការថា ៖ ក្រោយពីទទួលដំណឹងថា ព្រឹទ្ធាចារ្យកីឡា កែវ សារិន បានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៩ ឆ្នាំ ខ្ញុំបានមកគោរពវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ ដែលបុណ្យបានរៀបចំប្រារព្ធទៅនៅសង្កាត់ក្រាំងធ្នង់, ខណ្ឌសែនសុខ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងក្រុមព្រឹទ្ធាចារ្យកីឡាដែលជាមិត្តរួមអាជីព។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានរំលឹកថា ៖ ព្រឹទ្ធាចារ្យកីឡា កែវ សារិន ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ (១៩៨២ – ១៩៨៤), អតីតអនុប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាអតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបាល់ទាត់ (ចន្លោះឆ្នាំ១៩៨៧-១៩៩៨)។

មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវធនធានមនុស្ស និងមរតកប្រវត្តិសាស្រ្តរបស់វិស័យកីឡាកម្ពុជា។ ក្នុងពេលលោកគ្រូនៅរស់រានមានជីវិតនៅឡើយ លោកគ្រូជាអ្នកចូលរួមត្រួសត្រាយ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា។

ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ កែវ សារិន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print