ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកក្រោមការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែង ករណីលេងល្បែងសីុសងខុសច្បាប់ ហ្គេមបាញ់ត្រី កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ៦១៦ ក្រុមទី៥២ ភូមិ ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យប្រុសស្រី៣នាក់ដែរត្រូវឃាត់ខ្លួនទី១-ឈ្មោះ សឺុង សុផល ហៅ ផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ពុងហ្គេម ស្នាក់នៅផ្ទះ លេខ៣២៦អឺ២ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ២-ឈ្មោះ មុត សុជាតិ ហៅជាតិ ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរ លក់កំពុងហ្គេម ស្នាក់ផ្ទះគ្មាន ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង៣-ឈ្មោះ ម៉ែន បញ្ញា ហៅ ម៉ូវ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ចំណែកវត្ថុតាងដែលបានចាប់យក៖ -ហ្គេមបាញ់ត្រី ចំនួន២ទូ , សៀវភៅកត់ពុង១ក្បាល , កៅអីជ័រ៥ , ធុងទឹកកក១ ,ម៉ាសុីនគិតលេខ១ និងកង្ហារចាប់ជាប់ជញ្ជាំងចំនួន៣។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបា
ដោយ៖ ស ដារ៉ា