កម្មករសំណង់លេីកដែកប៉ះខ្សែកាប្លិ៍ឆក់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ កម្មករសំណង់ម្នាក់បានលេីកដែកសរសៃមិនប្រយ័ត្នបានទៅប៉ះខ្សែ

កាប្លិ៍ភ្លេីងបណ្តាលឲ្យឆក់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៩និង១១នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ភូមិភ្លេីងឆេះរទេះខាងលិច សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ភា សុខគ័ង ភេទប្រុស អាយុ២២ឆ្នាំ រងរបួស រលាត់ស្បែកកំភួនជេីងទាំងសងខាង មានទីលំនៅនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក  ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុកម្មករសំណង់ម្នាក់បានលេីកដែកបញ្ឈរឡេីងលេីដោយមិនបានចាប់អារម្មណ៍ខ្សែកាប្លិ៍ស្រាតនៅខាងលេីក៏ប៉ះធ្វេីឲ្យឆក់រងរបួសធ្ងន់​ ភ្លាមនោះក្រុមការងារក៏បានជួយសង្គ្រោះបឋមនាំគ្នាយកដីខ្សាច់កប់និងសុំជំនួយពីក្រុមកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

ក្រោយពីការស្នេីសុំពីបងប្អូនជនរងគ្រោះរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ក៏បានចេញទៅដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print