អភិបាលខេត្តកំពង់ចាម ជំរុញលើកទឹកចិត្តឱ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះបានជំរុញលើកទឹកចិត្តឱ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីមានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។

ការជំរុញនេះក្នុងឱកាសដែល​ លោកអភិបាលខេត្ត​ បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស និទ្ទេសA និងសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥ ស្ថិតក្នុងស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលសន្និសិទ សាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ថាមានកត្តា៤យ៉ាងដែលនាំឱ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖
*ទី១ ៖ គឺការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។
*ទី២ ៖ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។
*ទី៣ ៖ ការជំរុញពីអាណាព្យាបាល ។
*ទី៤ ៖ គឺកត្តាប្រទេសមានសុខសន្តិភាព៕
គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្រុកកំពង់សៀម មានសិស្សនុសិស្ស បានប្រឡងជាប់ និទ្ទេសA ចំនួន៩ នាក់ ស្រី៦ នាក់៕

...

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print