រដូវកាលរបស់កីឡាករ Lucas Vazquez បានឈានដល់ទីបញ្ចប់ ខណៈដែលក្រុម Real Madrid បានផ្តួល Barcelona នៅក្នុងការប្រកួតClasico កាលពីរាត្រីថ្ងៃសៅរ៍ ហើយវាអាចជាការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបស្តេចសមួយនេះ។ យោងតាមការចេញផ្សាយរបស់ MARCA បានឲ្យដឹងកាលពីម្សិលមិញថា Lucas Vazquez បានចូលរួមក្នុងការប៉ះទង្គិចជាមួយកីឡាករ Sergio Busquets ដោយខ្សែបម្រើរបស់ក្រុម Barcelona ហើយដែលនាំឱ្យកីឡាកររូបនេះមានបញ្ហារបួស។ សេចក្តីថ្លែងការណ៍របស់ក្រុម Real Madrid កាលពីព្រឹកថ្ងៃអាទិត្យបានអះអាងថា “បន្ទាប់ពីការធ្វើតេស្តធ្វើឡើងនៅថ្ងៃនេះនៅលើ Lucas Vazquez ដោយក្រុមវេជ្ជសាស្រ្តរបស់ Real Madrid គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានបញ្ហាសរសៃពួរសាច់ដុំនៅជង្គង់ខាងឆ្វេង។ ការជាសះស្បើយរបស់គាត់នឹងត្រូវបានវាយតម្លៃដោយគ្រូពេទ្យ” ។ ក្លិបមិនបានដាក់ពេលវេលាណាមួយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេនោះទេ ប៉ុន្តែ Lucas … អានបន្ថែម រដូវកាលរបស់ Lucas Vazquez បានចប់ហើយ