សារព័ត៌មាន BBC Sport បានឲ្យដឹងកាលពីថ្ងៃទី៤ ខែកុម្ភៈថា ក្លិប Southampton បានទាក់ទងទៅប៉ូលិសតំបន់ Hampshire បន្ទាប់ពីខ្សែបម្រើវ័យជំទង់ Alex Jankewitz បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ ការប្តឹងទៅមន្ត្រីប៉ូលិសនេះក្រោយពីក្រុមចាញ់ក្រុមបិសាចក្រហម ៩-០ កាលពីថ្ងៃអង្គារ។ ក្លិបបាន Southampton សរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការរំលោភបំពានលើទម្រង់ណាមួយនឹងមិនត្រូវបានអត់ឱនឱ្យឡើយនៅឯក្លិប Southampton” ។ កីឡាករសញ្ជាតិស្វ៊ីស Jankewitz វ័យ១៩ឆ្នាំត្រូវបានបណ្តេញចេញក្រោយលេងបានតែ២នាទីក្នុងការបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ការប្រកួតខាងលើដោយប៉ះជាមួយកីឡាករ Scott McTominay ។ Southampton បានប្រកួតដោយសល់សមាជិកតែ៩នាក់បន្ទាប់ពី Jan Bednarek ក៏ត្រូវបានបណ្តេញចេញនៅចុងការប្រកួតផងដែរ។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “ក្លិបកំពុងបញ្ជូនសាររំលោភបំពានទាំងអស់ទៅកាន់ប៉ូលិស Hampshire ហើយសង្ឃឹមថាពួកគេអាចដកបុគ្គលទាំងនោះចេញពីសហគមន៍បាល់ទាត់របស់យើងជារៀងរហូត” ។ សូមបញ្ជាក់ថា ហេតុការណ៍ចុងក្រោយនៃការរំលោភបំពានប្រកាន់ជាតិសាសន៍ដែលកើតមានលើកីឡាករបាល់ទាត់ម្នាក់នៅលើបណ្តាញសង្គមគឺជារឿងមួយក្នុងចំណោមករណីជាច្រើនដែលត្រូវបានគេរាយការណ៍ក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ។ … អានបន្ថែម Southampton ទាក់ទងប៉ូលិសជុំវិញការរំលោភបំពានលើខ្សែបម្រើ Alex Jankewitz