ក្លិប Marseille កំពុងស្វែងរកគ្រូបង្វឹកថ្មីបន្ទាប់ពីលោក Andre Villas-Boas បានចែកផ្លូវគ្នានៅសប្តាហ៍នេះ។ ទាំងលោក Jorge Sampaoli និង Rafa Benitez ត្រូវបានគេគិតថា ជាគោលដៅសម្រាប់ក្លិប បារាំងមួយនេះទោះបីជាគ្រូបង្វឹកអាហ្សង់ទីនបច្ចុប្បន្នកំពុងដឹកនាំក្រុម Atletico Mineiroនៅប្រទេសប្រេស៊ីលក៏ដោយ។
សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា Marseille ដែលដឹកនាំដោយប្រធានកីឡាអេស្ប៉ាញ Pablo Longoria បានសម្តែងការចាប់អារម្មណ៍ចំពោះលោក Benitez ដែលមានវត្តមាននៅលើទីផ្សារបន្ទាប់ពីចាកចេញពីក្លិបប្រទេសចិន Dalian Pro ។ ប៉ុន្តែទោះបីជាក្លាយជាភ្នាក់ងារឥតគិតថ្លៃក៏ដោយក៏អតីតគ្រូបង្វឹកក្រុម Real Madrid រូបនេះសង្ឃឹមថា នឹងអាចរកឃើញនូវគម្រោងដែលមានស្ថេរភាពជាងមុន និងមានការចាប់អារម្មណ៍ចំពោះការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ។
ស្ថានភាពរបស់លោក Jorge Sampaoli គឺខុសគ្នា គាត់មានចំណាប់អារម្មណ៍ចង់ត្រឡប់ទៅលេងបាល់ទាត់នៅអឺរ៉ុបវិញ។ លោក Maurizio Sarri គឺជាមនុស្សម្នាក់ទៀតដែលកំពុងត្រូវបានពិចារណា ដោយបុរសជនជាតិអុីតាលីរូបនេះនៅតែគ្មានការងារធ្វើចាប់តាំងពីចាកចេញពីក្លិបJuventus កាលពីរដូវក្តៅ ៕
ដោយ៖ភារៈ