ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា រួចដើរ​ចាប់​គូទ​ស្រី​ៗ​ពេញ​ក្នុង​ក្លឹ​បសន្តិសុខ​ឃាត់​មិន​ស្តាប់ ក្លាយជាហិង្សា​វាយ​បែក​មុខ​បែក​មាត់

ចែករំលែក៖

ភ្នំពេញ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ និងសន្តិសុខបារ​បារាំង​យីហោ «​ជី​ផាប​» ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល​ បានផ្ទុះកំហឹងដាក់គ្នាវាយមួយប្រាវបណ្ដាលឲ្យជនរបទេសរងរបួសបែកមុខបែកមាត់​ ខណៈដែលគាត់ស្រវឹងស្រា រួច​ក៏​ដើរ​ចាប់​គូទ​ស្រី​ៗ​ពេញ​ក្នុង​ក្លឹ​ប ពេលសន្តិសុខ​ឃាត់​មិន​ព្រម​ស្តាប់ ក៏​បង្ក​ហិង្សាតែម្តង។

ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​លេខ៥១ នៅក្នុង​បារ​បារាំង​យីហោ «​ជី​ផាប​» ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូន​ពេញ ។

បើ​តាម​ប្រភពព័ត៍មានពីកន្លែងកេីតហេតុ​ ​បានឲ្យដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ ហើយ​ក៏​មិនដឹង​ថា​គាត់​ស្នាក់​នៅ​សណ្ឋាគារ​ម្តុំ​ណា​នោះ​ដែរ បាន​មក​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​បារ​បារាំង​ខាងលេីនេះ លុះ​ពេល​ដែល​ស្រវឹងស្រា ស្រាប់តែ​ដើរ​ចាប់​គូទ​ស្រី​ៗ​នៅ​ក្នុង​បារ​តែ​ម្តង។

ប្រភពដដែល​បន្តថា​ ភ្លាមនោះសន្តិសុខ​ដែល​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង​ ​ឃើញ​បែប​នេះក៏បាន​ដើរទៅ​ប្រាប់​មិន​ឲ្យ​ធ្វើ​បែបនេះ ស្រាប់តែ​ត្រូវ​ជនជាតិ​បរទេស​រូប​នោះ​វាយ​ទៅ​លើ​សន្តិសុខ បណ្តាល​ឱ្យ​រង​របួសស្រាល ធ្វើ​ឲ្យ​សន្តិសុខ​ខឹង​ក៏​បាន​វាយតប​ទៅ​វិញ​ចំនួន​៧​ដៃ ធ្វើ​ឱ្យ​ជនជាតិ​បរទេស​រូប​នេះ​រង​របួស​បែក​មុខ​បែក​មាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ហើយ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ជនជាតិ​បរទេស​រូប​នោះ​យក​ទៅ​ការិយាល័យ​សន្តិសុខ​ផ្សារ​សូ​រិ​យា​ម៉​ល ដើម្បី​សួរ​នាំ ។ ចំណែក​ស្ត្រី​ៗ​ដែល​ត្រូវ​បុរស​ជនជាតិ​បរទេស​បំពាន​នោះ មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ។

ក្រោយ​កើតហេតុ​ខាងលើ​នេះ សន្តិសុខ​បាន​ដាក់​ពាក្យបណ្តឹងប្តឹង​ជនបរទេសរូបនេះ ដើម្បី​ឲ្យសមត្ថកិច្ច​ចាត់ការតាមច្បាប់៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print