កងពលតូចលេខ៧០ទទួល បានអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តតាកែវ៖ ពិធីប្រគល់នេះបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី​ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម … អាន​បន្ថែម កងពលតូចលេខ៧០ទទួល បានអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កញ្ញាឯក រឿន ណាត ធ្លាយរឿងបែកបាក់ស្នេហ៍ជាមួយតារាបង្ហាញម៉ូត ជា ឃាងឈេ

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញដំណឹងថាកញ្ញាឯកចក្រវាឡកម្ពុជា២០១៨កញ្ញា រឿន ណាត បានបែកបាក់ចំណងស្នេហ៍ជាមួយលោក លោក ជា ឃាងឈេ ដែលគេស្គាល់ថាជាប្រុសស្អាត ធ្លាប់បានតំណាងឲ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Mister Universal Ambassador ២០១៨នោះហើយ។​ កញ្ញា រឿន ណាត ទទួលបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ ក្រោយពីនាងវិលត្រឡប់មកពីប្រកួតកម្មវិធីសម្រស់ជាអន្តរជាតិ ។ កាន់តែធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលនិងសាទរគឺក្រោយពីនាងនិងតារាបង្ហាញម៉ូតលោកជា ឃាងឈេ បានប្រកាសបើកចំណងស្នេហ៍ដោយបើកចំហរ។ កញ្ញា រឿន ណាតបានប្រកាសពីចំណងស្នេហ៍ដោយបើកចំហរជាមួយលោកជា ឃាងឈេ កាលពីអំឡុងខែសីហាឆ្នាំ២០១៩ ខណៈដែលរឿន ណាតធ្លាប់លើកឡើងថា នាងបានស្គាល់គ្នានិងស្វែងយល់ចិត្តគ្នាជាច្រើនខែមុនពេលសម្រេចចិត្តទទួលយកគ្នាជាសង្សារ និងក្រោមការដឹងលឺពីចាស់ទុំទាំងសងខាង ប៉ុន្តែនាងមិនបានបញ្ជាក់អំពីគម្រោងចូលរោងការច្បាស់លាស់នៅឡើយ ហើយពេលនេះពួកគេបានដើរផ្លូវរៀងខ្លួនរួចបាត់ទៅហើយ។ ទោះជាយ៉ាងណាដំណឹងនៃការបែកបាក់គូស្មេហ៍នេះនៅមិនទាន់បញ្ជាក់ពីពួកគេនៅឡើយរហូតលេចចេញដំណឹងពីក្រុមអ្នកសិល្បៈថាស្នេហានេះបានដល់ទីបញ្ចប់ហើយ ហើយបញ្ចប់ដោយស្ងប់ស្ងាត់ផងដែរ។ ​តារាសម្តែង រឿន ណាត បានទទួលស្គាល់ថាស្នេហារវាងនាង និងលោក ជា ឃាងឈេ ពិតជាបានបញ្ចប់ដូចការលេចឡើងនោះមែន ទោះជាយ៉ាងណានាងមិនបានបញ្ជាក់អំពីមូលហេតុនៅពីក្រោយការបែកបាក់ស្នេហានេះឡើយប៉ុន្តែនាងថាបានបែកគ្នាអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ។ នាងបញ្ជាក់ដែរថា ការប្រះស្រាំចំណងស្នេហ៍ជាមួយប្រុសស្អាតជាអាណិកជនរស់នៅប្រទេសអូស្ត្រាលីរូបនេះគឺមិនមែនមានអ្នកទី៣ណាមកជ្រៀតជ្រែកនោះឡើយ ។ទោះជាយ៉ាងណាខណៈនេះនាងមិនបានគិតគូរពីរឿងស្នេហាឡើយ គឺគិតតែពីការងារសិល្បៈ និងមានគម្រោងបើកមុខជំនួញផ្ទាល់ខ្លួនផងដែរ៕           ដោយ៖ វឌ្ឍនា អាន​បន្ថែម កញ្ញាឯក រឿន ណាត ធ្លាយរឿងបែកបាក់ស្នេហ៍ជាមួយតារាបង្ហាញម៉ូត ជា ឃាងឈេ

រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយអូរខ្សាច់ប្រវែង១៨គីឡូម៉ែត្រ ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងជីកស្តារប្រឡាយអូរខ្សាច់ ដែលមានប្រវែង១៨គីឡូម៉ែត្រចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល, សង្កាត់ឪឡោក,សង្កាត់ស្នោ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយអូរខ្សាច់ប្រវែង១៨គីឡូម៉ែត្រ ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ

បុរសជាងផ្សារដែកម្នាក់ជិះម៉ូតូពេលយប់ត្រូវរថយន្តបុកពីក្រោយស្លាប់ផ្អើលដល់អ្នកភូមិទាំងយប់

ខេត្តស្វាយរៀង ៖ បុរសជាងផ្សារដែកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីរថយន្តមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងបានបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក … អាន​បន្ថែម បុរសជាងផ្សារដែកម្នាក់ជិះម៉ូតូពេលយប់ត្រូវរថយន្តបុកពីក្រោយស្លាប់ផ្អើលដល់អ្នកភូមិទាំងយប់

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah រកឃើញវិជ្ជមានកូវីដ-១៩

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ក្នុងពេលកំពុងបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប។ សមាគមកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បាននិយាយកាលពីថ្ងៃសុក្រថាកីឡាករ Mohamed Salah វ័យ២៨ឆ្នាំបានវិលត្រឡប់ទៅរកការធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ។ កីឡាករMohamed Salah ឆ្លងកាត់ការសាកល្បងធ្វើតេស្តលើកទី២ ដែលបានបញ្ជាក់ថាគាត់មាន Covid-19 ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ EFA បាននិយាយថា “Salah កំពុងរក្សាស្មារតី និងសុខភាពរឹងមាំ ហើយមិនបង្ហាញរោគសញ្ញាណាមួយនៃជំងឺនេះទេ ខណៈសមាជិកផ្សេងទៀតនៃក្រុមជម្រើសជាតិអេហ្ស៊ីបបានធ្វើតេស្តអវិជ្ជមាន”។ អេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិ Togo ក្នុងការប្រកួតជម្រុះពានរង្វាន់ទ្វីបអាហ្រ្វិកនៅថ្ងៃសៅរ៍នេះបន្ទាប់មកត្រូវធ្វើដំណើរទៅកាន់ទឹកដី … អាន​បន្ថែម ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah រកឃើញវិជ្ជមានកូវីដ-១៩

ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង៖ ឈីលី និងប្រេស៊ីលទទួលបានលទ្ធផលល្អ

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅតំបន់អាមេរិកខាងត្បូងបានបញ្ចប់ហើយកាលពីព្រឹកមិញ ដោយមាន២ក្រុមទទួលបានលទ្ធផលល្អគឺក្រុមជម្រើសជាតិឈីលី និងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះក្រុមភ្ញៀវប៉េរូ និងវេណេហ្ស៊ុយអេឡា។ ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូងឈីលីបានយកឈ្នះក្រុមភ្ញៀវប៉េរូក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Vidal ទាំង២គ្រាប់គឺនៅនាទីទី២០ និងនាទីទី៣៥។ … អាន​បន្ថែម ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង៖ ឈីលី និងប្រេស៊ីលទទួលបានលទ្ធផលល្អ

លោក ថេង សុថុល អភិបាលខណ្ឌចំការមនចែកម៉ាសដល់ប្រជាពលដ្ឋក្រីក្រ

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនសហការជាមួយលោកអភិបាលរងតំណាងអោយអភិបាលរាជធានីភ្នំពេញបានចុះចែកម៉ាសដល់ពលរដ្ឋក្រីក្រនិងធ្វើការណែនាំឱ្យការពាររក្សាអនាម័យចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងអស់គ្នានាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០នៅចំណុចខាងក្រោយវត្តប្រយូវង្ស ស្ថិតក្នុងភូមិ៦ … អាន​បន្ថែម លោក ថេង សុថុល អភិបាលខណ្ឌចំការមនចែកម៉ាសដល់ប្រជាពលដ្ឋក្រីក្រ

ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ប៉ះបារាំងក្នុងព្រឹត្តិការណ៍ National League យប់នេះ

ការប្រកួតពានរង្វាន់ UEFA National League ក្នុង League A នៅយប់នេះមានគូសុទ្ធតែខ្លាំងៗប្រកួតគ្នា ដោយមកពីប្រទេសល្បីៗខាងវិស័យបាល់ទាត់។ ជាមួយគ្នានោះគូសត្រូវចាស់ព័រទុយហ្គាល់នឹងបើកទ្វារស្វាគមន៍ក្រុមអតីតម្ចាស់ជើងឯកពិភពលោកបារាំង នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ វិច្ឆិកានេះ។ ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ធ្វើបានល្អក្នុងប៉ុន្មានប្រកួតកន្លងទៅ ទាំងប្រកួតមិត្តភាពអន្តរជាតិ … អាន​បន្ថែម ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ប៉ះបារាំងក្នុងព្រឹត្តិការណ៍ National League យប់នេះ

ជាលើកដំបូង​លោកត្រាំទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនចំពោះលោកបៃឌិន ក្នុងការបោះឆ្នោត

ជារឿងប្រសើរបំផុតដើម្បីបញ្ចប់ការបោះឆ្នោតនៅអាមេរិក​និងផ្លាស់ប្តូរអំណាច ដើម្បីឆ្ពោះទៅរកការផ្សះផ្សា រីកចម្រើន បញ្ចប់ការឆ្លងកូវីដ​-១៩ … ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ​បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី​១៣ខែវិច្ឆិកា​ថា លោក អាចនឹងបរាជ័យចំពោះលោកបៃឌិនក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ ខែវិច្ឆិកា​ … អាន​បន្ថែម ជាលើកដំបូង​លោកត្រាំទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនចំពោះលោកបៃឌិន ក្នុងការបោះឆ្នោត

Neymar ប្តឹងក្រុម Barcelona ទារសំណង៤៤លានអឺរ៉ូ

មេធាវីរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ត្រូវបានគេរាយការណ៍ថា កីឡាកររូបនេះបានទាមទារឱ្យក្លិប Barcelona បង់លុយឲ្យរូបគេចំនួន៤៤ លានអឺរ៉ូនៅក្នុងដំណាក់កាលចុងក្រោយនៃជម្លោះផ្លូវច្បាប់រវាងភាគីទាំងពីរ។ កីឡាកររបស់ក្លិប Paris Saint-Germain រូបនេះក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ផងដែរទោះបីជាអ្នកតំណាងរបស់គាត់បានបដិសេធសេចក្តីសម្រេចកាលពីខែមិថុនាដែលបានមើលឃើញថា គាត់ត្រូវបង់ប្រាក់ចំនួន៦,៧ លានអឺរ៉ូដល់ក្លិបចាស់របស់គាត់ក៏ដោយ។ ការអះអាងទាំងនេះដែលត្រូវបានរាយការណ៍ថា Neymar ទាមទារប្រាក់ជិត៦០ លានអឺរ៉ូពីក្លិបចាស់របស់គាត់។ ក្នុងករណីរបស់ Neymar គាត់នៅតែជឿជាក់ថា គាត់ត្រូវបានគេជំពាក់ប្រាក់បន្ថែមចំនួន៤៤លានអឺរ៉ូដោយក្លិប Barcelona បន្ទាប់ពីការផ្លាស់ទៅលេងនៅ PSG កាលពីឆ្នាំ២០១៧ ។ ក្លិប Barcelona បានបង់លុយឱ្យគាត់រហូតដល់គាត់ចាកចេញពីក្លិប ប៉ុន្តែបញ្ហានេះនឹងត្រូវបានដោះស្រាយដោយតុលាការយុត្តិធម៌តំបន់កាតាឡាន់។ ការទាមទារផ្នែកច្បាប់ទាំងនេះមានប្រភពដើមជាទឹកប្រាក់បន្ថែមចំនួន២៦លានអឺរ៉ូដែលត្រូវបានយល់ព្រមរវាង Neymar និងBarcelona នៅពេលដែលគាត់បន្តកុងត្រានៅឯ Camp Nou រហូតដល់ឆ្នាំ ២០២១ ប៉ុន្តែដែលត្រូវបានរារាំងដោយក្លិប Barcelona ខណៈដែលការផ្លាស់ទៅ PSG លឿនជាងកិច្ចសន្យា ៕ដោយ៖ភារៈ     អាន​បន្ថែម Neymar ប្តឹងក្រុម Barcelona ទារសំណង៤៤លានអឺរ៉ូ

លោក Ole Gunnar Solskjaer នៅតែជា អាទិភាពបន្តដឹកនាំក្លិបManchester United

លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហមបាននិយាយថា ក្លិប Manchester United នៅតែប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បច្ចុប្បន្ន។ ការអត្ថាធិប្បាយរបស់លោក Woodward នេះគឺមាននៅក្នុងរបាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុត្រីមាសទី១របស់ក្លិបដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ ។ លោក Solskjaer បានរងសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ដោយក្រុម Arsenal និងក្រុម Istanbul Baseksehir ។ ប៉ុន្តែលោក Woodward បាននិយាយថា ក្លិបនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះមាគ៌ាវិជ្ជមានដែលយើងកំពុងស្ថិតនៅក្រោមអបអរចំពោះលោកOle Gunnar Solskjaer ។ បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរចំណាត់ថ្នាក់លេខ១៤ នៅ Premier League ដោយឈ្នះ ៣ និងចាញ់៣ ស្មើ១នៃការប្រកួតបើកឆាក៧លើក។ … អាន​បន្ថែម លោក Ole Gunnar Solskjaer នៅតែជា អាទិភាពបន្តដឹកនាំក្លិបManchester United

បាញ់ប្រហារគ្នា​រវាងឥណ្ឌានិងប៉ាគីស្ថាន​ស្លាប់​១៥នាក់

កម្លាំងទាហានឥណ្ឌានិងប៉ាគិស្ថាន​បានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរ បណ្តាលឲ្យពលរដ្ឋ​១០នាក់និង ទាហាន៥នាក់របស់ប្រទេសទាំងពីរស្លាប់។ សារព័ត៌មាន AlJazeera បានផ្សាយថា ​កម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថានបានបញ្ជាក់ថា ពិតជាមានការបាញ់ប្រហារគ្នានៅព្រំដែនកាលពីថ្ងៃទី​១៣ ខែវិច្ឆិកា … អាន​បន្ថែម បាញ់ប្រហារគ្នា​រវាងឥណ្ឌានិងប៉ាគីស្ថាន​ស្លាប់​១៥នាក់