Manchester United ចាប់ផ្តើមបន្តកុងត្រា១ឆ្នាំទៀតដល់ Paul Pogba

ក្រុមបិសាចក្រហម Manchester United បានបង្កើតជម្រើសមួយឆ្នាំលើកិច្ចសន្យារបស់ខ្សែបម្រើ Paul Pogba ដោយបន្តកុងត្រារបស់ខ្សែបម្រើរូបនេះរហូតដល់ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ។ ខ្សែបម្រើជួយឲ្យបារាំងឈ្នះជើងឯកពិភពលោកវ័យ២៧ឆ្នាំរូបនេះនឹងអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ Pogba បានចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសទាំង៣ លើកក្នុងរដូវកាលនេះក្នុងនោះរាប់បញ្ចូលទាំងការចាញ់ដោយលទ្ធផល ៦-១ ក្រោមស្នាដៃក្រុម Tottenham ផងដែរ។ អំឡុងពេលសម្រាកដើម្បីប្រកួតជាលក្ខណៈអន្តរជាតិ កីឡាករ Pogbaបាននិយាយថា ការផ្លាស់ទៅកាន់ក្លិបយក្សនៅ La Liga គឺក្រុម Real Madrid នឹងក្លាយជាសុបិនមួយ។ ដំណឹងនេះត្រូវបានគេយល់ថាការសម្រេចបន្តកុងត្រារបស់កីឡាកររូបនេះត្រូវបានធ្វើឡើងកាលពីប៉ុន្មានសប្តាហ៍មុន មុនពេល Pogba បញ្ចេញយោបល់ពីការចង់ចាកចេញ។ Pogba បានចូលរួមជាមួយបិសាចក្រហម ក្រោយពីចេញពីក្រុមសេះបង្កង់ Juventus ក្នុងតម្លៃកំណត់ត្រា៨៩លានផោនកាលពីឆ្នាំ២០១៦។ ការរងរបួសកជើងបានធ្វើឲ្យកីឡាកររូបនេះរងរបួស ដោយខកខានបង្ហាញខ្លួនចំនួន២២ប្រកួតកាលពីរដូវកាលមុន ៕    ដោយ៖ភារៈ អាន​បន្ថែម Manchester United ចាប់ផ្តើមបន្តកុងត្រា១ឆ្នាំទៀតដល់ Paul Pogba

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចាត់ចែងឱ្យក្រុមការងារជួសជុលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់ ឱ្យប្រជាពលរដ្ឋឆ្លងជាបណ្តោះអាសន្ន

ស្រុកពារាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង … អាន​បន្ថែម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចាត់ចែងឱ្យក្រុមការងារជួសជុលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់ ឱ្យប្រជាពលរដ្ឋឆ្លងជាបណ្តោះអាសន្ន

លោក ឃួង ស្រេង បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ភ្នំពេញ ៖ បើតាមសេចក្តីសម្រេច ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គឺ លោក ឃួង ស្រេង … អាន​បន្ថែម លោក ឃួង ស្រេង បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ប្រជាពលរដ្ឋរស់នៅអមសងខាងដងព្រែកកំពង់បាយ ប្រុងប្រយ័ត្នចំពោះការជន់លិច ខណៈវារីអគ្គិសនីកំចាយ ត្រៀមបើកទ្វាររំដោះទឹក

ខេត្តកំពត៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានចេញសេចក្តីដំណឹងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះការជន់លិចលំនៅឋាន ខណៈក្រុមហ៊ុនវារីអគ្គិសនីកំចាយ … អាន​បន្ថែម ប្រជាពលរដ្ឋរស់នៅអមសងខាងដងព្រែកកំពង់បាយ ប្រុងប្រយ័ត្នចំពោះការជន់លិច ខណៈវារីអគ្គិសនីកំចាយ ត្រៀមបើកទ្វាររំដោះទឹក

ប្រទេសវៀតណាមបានលុបចោលការប្រណាំង Formula 1 ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩

អ្នករៀបចំកម្មវិធីប្រណាំងរថយន្ត Formula 1 លើកដំបូងរបស់វៀតណាមកាលពីម្សិលមិញ បានឲ្យដឹងថា ខ្លួនបានលុបចោលការប្រណាំងនេះដោយបានពន្យារពេលព្រឹត្តិការណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសាដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។ ក្រុមហ៊ុន Vietnam Grand Prix Corp បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមអុីមែលថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែចាំបាច់ដើម្បីឈានទៅរកទិដ្ឋភាពនៃភាពមិនប្រាកដ ប្រជាដែលបណ្តាលមកពីការឆ្លងរាតត្បាតនៃជំងឺនេះ ហើយយើងនឹងសងប្រាក់វិញនូវ រាល់សំបុត្រដែលបានលក់។ កាលពីខែកក្កដាអាជ្ញាធរក្រុងហាណូយបាននិយាយថា ការប្រណាំងរថយន្តនេះអាចត្រូវបានធ្វើឡើងនៅខែវិច្ឆិកា។ ក្រោយមកនៅខែកក្កដាFormula 1 បានលុបចោលការប្រណាំងទាំង៤រដូវកាលនៅទ្វីបអាមេរិកដោយសារជំងឺរាតត្បាតកូវីដ-១៩ និងលុបចោលការប្រណាំងបន្ថែមចំនួន៣នៅអឺរ៉ុប ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាមបានបង្ហាញថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រានូវការឆ្លងជំងឺកូវីដ-១៩មានចំនួនជាង១១១០ … អាន​បន្ថែម ប្រទេសវៀតណាមបានលុបចោលការប្រណាំង Formula 1 ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid លោក Luxemburgoចាកចេញពីក្លិប Palmeiras

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid សញ្ជាតិប្រេស៊ីលលោកVanderlei Luxemburgo ត្រូវបានក្លិប Palmeiras បណ្តេញចេញកាលពីថ្ងៃពុធបន្ទាប់ពីដឹកនាំចាញ់ក្រុម Coritiba ក្នុងលទ្ធផល ៣-១ ក្នុងពានរង្វាន់ Serie A របស់ប្រទេសប្រេស៊ីល។ ក្លិបម្ចាស់ជើងឯកលីគ ១០ សម័យនៅប្រេស៊ីលកាលបានបញ្ជាក់ពីការចាកចេញរបស់លោក Vanderlei Luxemburgo នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គមពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចប់ការប្រកួតនៅ Allianz Parque ។ ក្លិប Palmeiras មិនបានអះអាងថាអ្នកណានឹងទទួលបន្ទុកក្រុមសម្រាប់ការប្រកួតបន្ទាប់របស់ខ្លួនជាមួយក្រុម Fortaleza នៅថ្ងៃអាទិត្យនោះទេ។ លទ្ធផលចាញ់ក្រុម Coritiba ខាងលើនេះគឺជាការបរាជ័យលីគទី៣ របស់ក្រុម Palmeiras ដែលធ្វើឱ្យក្រុមនេះឈរនៅលំដាប់ទី៧ ក្នុងតារាងមាន២០ពិន្ទុ តាមពីក្រោយក្រុម Atletico Mineiro ។ គួរបញ្ជាក់ថា លោក Luxemburgo បានដឹកនាំក្លិបឱ្យឈ្នះ១៧ដង ស្មើ១៤ និងចាញ់៥ ។ បុរសវ័យ៦៨ឆ្នាំរូបនេះគឺជាអ្នកចាត់ការជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្នុងប្រទេសប្រេស៊ីលដែលបានឈ្នះជើងឯកSerie A របស់ប្រេស៊ីលចំនួន៥ រួមទាំងដឹកនាំ Palmeiras ឈ្នះជើងឯកក្នុងឆ្នាំ ១៩៩៣ … អាន​បន្ថែម អតីតអ្នកចាត់ការទូទៅក្រុម Real Madrid លោក Luxemburgoចាកចេញពីក្លិប Palmeiras

អូស្ត្រាលី​ស្វាគមន៍អ្នកទេសចរដំបូងបង្អស់​ក្រោយគ្រប់គ្រងស្ថានភាពបាន​ល្អ

អូស្ត្រាលី​បានស្វាគមន៍អ្នកទេសចរដំបូងគេបង្អស់ចាប់តាំងពី​ការផ្ទុះកូវីដ​-១៩ ហើយបានបិទព្រំដែន តាំងពីខែមីនាមកទល់ពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ ប៉ុន្តែនៅពេលនេះ​បានគ្រប់គ្រង​ទាំងស្រុងហើយ ទើបអូស្ត្រាលីសម្រេចបើកទ្វារដើម្បីដំណើរការសេដ្ឋកិច្ចប្រទេសជាតិវិញ។ កាលពីថ្ងៃទី​១៦ខែតុលា អ្នកទេសចរ មកពីប្រទេសនូវែលហ្សេឡង់ ២៣០ … អាន​បន្ថែម អូស្ត្រាលី​ស្វាគមន៍អ្នកទេសចរដំបូងបង្អស់​ក្រោយគ្រប់គ្រងស្ថានភាពបាន​ល្អ

West Brom ចុះហត្ថលេខាយក Karlan Grant ពី Huddersfield ក្នុងតម្លៃ១៥លានផោន

ទីបំផុតក្រុម West Brom បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ KarlanGrant ពីក្រុម Huddersfield Town ក្នុងតម្លៃ១៥លានផោន។ កីឡាករWest Grant វ័យ២៣ឆ្នាំបានចុះកុងត្រារយៈពេល៦ ឆ្នាំជាមួយក្រុមនៅPremier League ។ កីឡាករអង់គ្លេសរូបនេះរកបាន១៩គ្រាប់ក្នុងការប្រកួតចំនួន ៤៣ប្រកួតសម្រាប់ក្រុម Huddersfield កាលពីរដូវកាលមុន។ លោក Luke Dowling នាយកបច្ចេកទេសកីឡារបស់ West Bromបាននិយាយថា “យើងបានតាមដានការវិវត្តរបស់ Karlan Grant អស់រយៈពេលជាយូរមកហើយ ហើយជាគោលដៅរបស់យើងតាំងពីមុនពេលទីផ្សារដោះដូរកីឡាករបើករដូវក្តៅ ។ យើងមានទំនុកចិត្តថាយើងបានចុះកុងត្រាជាមួយនឹងកីឡាករវ័យក្មេងម្នាក់ដែលបានបង្ហាញថា គាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅ Premier League ។ លោក Luke … អាន​បន្ថែម West Brom ចុះហត្ថលេខាយក Karlan Grant ពី Huddersfield ក្នុងតម្លៃ១៥លានផោន

រថយន្តធុនធំបើកថយក្រោយចេញពី ស្ថានីយប្រេងឥន្ធនៈត្រូវរថយន្តតូយ៉ូតាព្រូសបើកបុកបណ្តាលឲ្យស្រ្តីម្នាក់គាបជាប់ក្នុងរថយន្តស្លាប់

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ដោយគាបជាប់ក្នុងរថយន្ត ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ខណៈបើករថយន្តជ្រុលទៅបុករថយន្តទ្រុងធុនធំបើកថយក្រោយចេញពីការាសសាំង។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង១០នាទីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងជើងផ្សារព្រែកព្នៅ … អាន​បន្ថែម រថយន្តធុនធំបើកថយក្រោយចេញពី ស្ថានីយប្រេងឥន្ធនៈត្រូវរថយន្តតូយ៉ូតាព្រូសបើកបុកបណ្តាលឲ្យស្រ្តីម្នាក់គាបជាប់ក្នុងរថយន្តស្លាប់

ឆក់ប្លន់ទៀតហើយក្នុងសង្កាត់ទំនប់ទឹក!នារីម្នាក់ស្រែកទ្រហោយំព្រោះត្រូវចោរឆក់យកកាបូបស្ពាយទៅបាត់

​ ភ្នំពេញ​ ៖ នារី​ជា​និស្សិត​ឆ្នាំ​ទី​៤ម្នាក់​ បានស្រែកទ្រហោ​យំ​រត់មក​រក​សមត្ថកិច្ច​ឱ្យជួយ​ធ្វើអន្តរាគមន៍​ ខណៈ​ដែលរូប​នាង​ជិះ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​ក៏ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​បាន​សម្រេច​កាល​ពី​វេលាម៉ោង​ម៉ោង​ ៥និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅជិត​សាលា​វ៉ាន់​ដា​ … អាន​បន្ថែម ឆក់ប្លន់ទៀតហើយក្នុងសង្កាត់ទំនប់ទឹក!នារីម្នាក់ស្រែកទ្រហោយំព្រោះត្រូវចោរឆក់យកកាបូបស្ពាយទៅបាត់

ជិះម៉ូតូមកលេងប្រពន្ធកូននៅស្រុកកំណើតចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងយប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិដែលដើរហាត់ប្រាណនិងអ្នកធ្វើដំណើរទាំងព្រលឹមអុរខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅក្បែរម៉ូតូ។ពេលឃើញបែបនេះគេក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសពដែលគេសង្ស័យថាជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលម្នាក់ឯង។ ហេតុការណ៍ប្រទះឃើញសពនេះគឺកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ បើតាមម្ដាយបុរសរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសមានឈ្មោះពៅភារៈ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិត្រោកតូច ឃុំស្វាយធំ … អាន​បន្ថែម ជិះម៉ូតូមកលេងប្រពន្ធកូននៅស្រុកកំណើតចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងយប់

អាជ្ញាធរខណ្ឌព្រែកព្នៅចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងរថយន្តចតនៅលើចិញ្ចើមផ្លូវតំបន់ផ្សារព្រែកព្នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ … អាន​បន្ថែម អាជ្ញាធរខណ្ឌព្រែកព្នៅចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ និងរថយន្តចតនៅលើចិញ្ចើមផ្លូវតំបន់ផ្សារព្រែកព្នៅ