West Brom ចុះហត្ថលេខាយក Karlan Grant ពី Huddersfield ក្នុងតម្លៃ១៥លានផោន

ចែករំលែក៖

ទីបំផុតក្រុម West Brom បានចុះហត្ថលេខាយកខ្សែប្រយុទ្ធ KarlanGrant ពីក្រុម Huddersfield Town ក្នុងតម្លៃ១៥លានផោន កីឡាករWest Grant វ័យ២៣ឆ្នាំបានចុះកុងត្រារយៈពេល៦ ឆ្នាំជាមួយក្រុមនៅPremier League ។ កីឡាករអង់គ្លេសរូបនេះរកបាន១៩គ្រាប់ក្នុងការប្រកួតចំនួន ៤៣ប្រកួតសម្រាប់ក្រុម Huddersfield កាលពីរដូវកាលមុន

លោក Luke Dowling នាយកបច្ចេកទេសកីឡារបស់ West Bromបាននិយាយថា “យើងបានតាមដានការវិវត្តរបស់ Karlan Grant អស់រយៈពេលជាយូរមកហើយ ហើយជាគោលដៅរបស់យើងតាំងពីមុនពេលទីផ្សារដោះដូរកីឡាករបើករដូវក្តៅ ។ យើងមានទំនុកចិត្តថាយើងបានចុះកុងត្រាជាមួយនឹងកីឡាករវ័យក្មេងម្នាក់ដែលបានបង្ហាញថា គាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅ Premier League ។

លោក Luke Dowling បានបន្តថា “ក្នុងឱកាសនេះយើងផ្តោតជាសំខាន់លើការនាំយកកីឡាករវ័យក្មេងដែលមានទេពកោសល្យដែលបានប្តេជ្ញាចិត្តជាមួយក្លិបដោយមានកិច្ចសន្យាវែងឆ្ងាយ ហើយ Karlan Grant គឺជាមនុស្សម្នាក់ដែលយើងពិតជារីករាយណាស់ដែលមានវត្តមាននៅទីនេះសម្រាប់អនាគតដែលអាចមើលឃើញនាពេលខាងមុខ 

គួរបញ្ជាក់ថា កីឡាករ Karlan Grant បានចូលរួមជាមួយ Huddersfieldក្រោពីចេញពីក្រុម Charlton Athletic កាលពីខែមករា ឆ្នាំ២០១៩ ដោយរកបានគ្រាប់បាល់៤គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ក្នុង១៣ប្រកួតខណៈដែលក្រុម Huddersfield ត្រូវបានកាត់ចេញពីលីកកំពូលអង់គ្លេសទៅលេងនៅលីកទី២ កីឡាកររូបនេះ គឺជាការចុះហត្ថលេខាលើកទី៩ របស់ក្រុម West Brom នៃការផ្ទេរកីឡាករនៅពេលពួកគេដេញថ្លៃដើម្បីបន្តលេងនៅ Premier League 

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print