Barcelona នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្លិបនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំក្រោយ។ លោក Josep Maria Bartomeu ដែលមិនមានសមត្ថភាពឈរឈ្មោះបោះឆ្នោតឡើងវិញបន្ទាប់ពីចំណាយពេល២អាណត្តិជាប់គ្នានៅក្នុងការិយាល័យក្លិបបានបញ្ជាក់ថាក្លិបនឹងរៀបចំការបោះឆ្នោតនៅចន្លោះខែមករា និងចុងខែមីនាបន្ទាប់ពីបដិសេធការអំពាវនាវឱ្យមានការបោះឆ្នោតក្នុងឆ្នាំនេះ។ ក្លិបយក្សនៅអេស្ប៉ាញមួយនេះបានប្រកាសថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅទីតាំងផ្សេងនៅជុំវិញទឹកដី ហើយការបោះឆ្នោតតាមប្រៃសណីយនឹងត្រូវបានអនុញ្ញាតដោយសារតែហានិភ័យដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យសមាជិកដែលមានសិទ្ធិបោះឆ្នោតមិនអាចមកប្រជុំគ្នានៅទីកន្លែងតែមួយបាន។ ទោះបីជាលោក Josep Maria Bartomeu នឹងត្រូវចូលកាន់តំណែងរហូតដល់ឆ្នាំក្រោយក៏ដោយក៏លោក Bartomeu ផ្ទាល់ និងក្រុមប្រឹក្សាភិបាលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃចលនាមួយដែលគាំទ្របេក្ខជនផ្សេង។ ចលនាដែលមានឈ្មោះថា “Mes que una Mocio”មានការគាំទ្រពីបេក្ខជនប្រធានក្លិបមានលោក Victor Font, Jordi Farreនិងលោក Lluis Fernandez-Ala ជាដើម។ យោងតាមសារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ចលនានេះបានប្រមូលហត្ថលេខាចំនួន៧.៥០០ គិតត្រឹមថ្ងៃទី៨ … អានបន្ថែម Barcelona កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី