សមត្ថកិច្ចធ្វើការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ ដែលច្បាប់មិនអនុញ្ញាត ត្រូវបានឃាត់ខ្លួនម្ចាស់សង្វៀនទៅតុលាការ

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានចុះបង្ក្រាបទីតាំងបើកសង្វៀនបញ្ជល់មាន់ដែលច្បាប់មិនអនុញ្ញាតមួយកន្លែង និងឃាត់ខ្លួនម្ចាស់សង្វៀនបញ្ជល់មាន់ម្នាក់ នាំមកស្នងការដ្ឋាននគបាលខេត្ត ចាត់ការតាមនីតិវិធី ដែលស្ថិតនៅចំណុចភូមិសាស្ត្រអូរចំបក់ ភូមិឆ្វាំង ឃុំសំអាងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៩ៈ៣០នាទី … អាន​បន្ថែម សមត្ថកិច្ចធ្វើការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ ដែលច្បាប់មិនអនុញ្ញាត ត្រូវបានឃាត់ខ្លួនម្ចាស់សង្វៀនទៅតុលាការ

ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទឹកប្រឡាយផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្មេងៗឃ្វាលក្របីរាយការណ៍មកសមត្ថកិច្ចភ្លាមៗមកពិនិត្យសព ខណៈប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយវេលាម៉ោង៧និង១៥នាទីព្រឹក ស្ថិតនៅត្រង់ចំណុចភូមិត្របែកប្រហោងឃំុតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលប្រទះឃើញស្លាប់ក្នុងប្រឡាយនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណៈអ្នកភូមិធ្លាប់ឃើញដើរពេញភូមិ និងមានជំងឺសសៃប្រសាទនិយាយតែម្នាក់ឯង។ … អាន​បន្ថែម ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទឹកប្រឡាយផ្អើលទាំងព្រឹក

អាសូរណាស់! សពទារកម្នាក់ត្រូវឪពុកម្តាយយកទៅបោះចោលក្នុងបន្ទប់ទឹក ផ្អេីលទាំងព្រឹក

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានប្រទះឃេីញសពទារកម្នាក់នៅក្នុងបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើលនិងរាយការណ៍ទៅអាជ្ញាធរ​នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងក្រុម៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ … អាន​បន្ថែម អាសូរណាស់! សពទារកម្នាក់ត្រូវឪពុកម្តាយយកទៅបោះចោលក្នុងបន្ទប់ទឹក ផ្អេីលទាំងព្រឹក

អេស្ប៉ាញបំបាក់អ៊ុយក្រែន៤ទល់០ ក្នុងពានរង្វាន់ National League

ក្រុមជម្រើសជាតិអេស្ប៉ាញបានយកឈ្នះក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងលទ្ធផល៤ទល់០ ក្នុងកម្មវិធីពានរង្វាន់ UEFA National League កាលពីរាត្រីថ្ងៃទី៦ កញ្ញា ម្សិលមិញ។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។ ចាប់ផ្តើមប្រកួតដើមតង់ទី១ កីឡាករក្រុមអ៊ុយក្រែនបានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ … អាន​បន្ថែម អេស្ប៉ាញបំបាក់អ៊ុយក្រែន៤ទល់០ ក្នុងពានរង្វាន់ National League

លោកកិត្តិនីតិកោសល្យបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភាលោកកិត្តិនីតិកោសល្យបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ … អាន​បន្ថែម លោកកិត្តិនីតិកោសល្យបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣

លោកស្រី កែ សួនសុភី បានឧបត្ថម្ភជួយដល់ប្អូនស្រី វ៉ែន ចាន់រ៉ា ដែលមានជំងឺដុះសាច់លើផ្ទៃមុខនូវថវិការចំនួន ២,០០០,០០០ រៀល

ភ្នំពេញ៖ សូមជម្រាបថា៖ ថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ … អាន​បន្ថែម លោកស្រី កែ សួនសុភី បានឧបត្ថម្ភជួយដល់ប្អូនស្រី វ៉ែន ចាន់រ៉ា ដែលមានជំងឺដុះសាច់លើផ្ទៃមុខនូវថវិការចំនួន ២,០០០,០០០ រៀល

អតីតស្វាមី ទូច ស្រីលក្ខណ៍ចេញមុខបំភ្លឺរឿងអតីតភរិយាចោទប្រកាន់

ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពី តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមរៀបរាប់ពីភាពឈឺចាប់មួយចំនួនពិសេសមូលហេតុនៃការបែកបាក់ស្វាមីជាជនបរទេស ព្រោះមានអ្នកទីបី។ តបទៅនឹងសារដែលផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនេះអតីតស្វាមីនាងលក្ខណ៍ លោកMorten Kvammen បានចេញលិខិតស្រាយបំភ្លឺជុំវិញរឿងនេះ ឲ្យសារធារណៈជនបានដឹងដើមចមច្បាស់វិញម្តង។ ​កន្លងទៅដោយសារមិនអាចទ្រាំនិងពាក្យចោទជជីកសួរពីអ្នករួមអាជីព និងសាច់ញាតិបានទៀតនោះ ពេលនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍បានដាច់ចិត្តបញ្ជាក់រឿងរ៉ាវខ្លះនៅពីក្រោយការចែកផ្លូវគ្នាដើរជាមួយស្វាមី។ពេលកន្លងទៅនាងមិនដែលរំលឹក ឬទម្លាយអ្វីស៊ីជម្រៅពាក់ព័ន្ធជីវិតគូរដែលបែកបាក់ ឲ្យមហាជនបានដឹងឡើយ បានត្រឹមសម្រក់ទឹកភ្នែកជាច្រើនលើកច្រើនសារឲ្យមហាជនបានឃើញដោយគ្រាន់តែបង្ហើបថា ដោយសារទ្រាំរស់នៅជាមួយគ្នាទៀតលែងបានទើបសម្រេចចិត្តផ្តិតមេដៃលែងលះតាមសំណើររបស់អតីតស្វាមី។ តារាស្រីរូបនេះបានដាច់ចិត្តបង្ហោះសារដែលបញ្ជាក់យ៉ាងច្បាស់ថាពិតជាមានអ្នកទីបីជ្រៀតជ្រែកទើបធ្វើឲ្យជីវិតគ្រួសាររបស់នាងមានបញ្ហារហូតឈានដល់ការបែកបាក់ដូចសព្វថ្ងៃ។នាងថាអតីតស្វាមីគេងឱបមនុស្សស្រីថ្មីទាំងមិនដែលទំនាក់ទំនងរកកូន និងគ្មានផ្តល់ប្រាក់សូម្បីមួយសេន ។ ទោះជាយ៉ាងណា ក្រោយពេលបានដឹងអំពីការរៀបរាប់ប្រាប់មហាជននេះអតីតស្វាមីរបស់ទូច ស្រីលក្ខណ៍ ចេញមុខមកបរិយាយសារស័ព្ទជាច្រើនពាក់ព័ន្ឋការដើរដល់ផ្លូវបំបែក ។ នៅក្នុងលិខិតនោះបកស្រាយជាភាសាខ្មែរ និងអង់គ្លេស ដោយអតីតស្វាមីទូច ស្រីលក្ខណ៍លើកឡើងថា នាងព្យាយាមមិនឲ្យលោកបានជួបកូនប្រុស ក្រោយឯកភាពគ្នាប្រគល់ផ្ទះវីឡាឲ្យនាងបានរស់នៅសព្វថ្ងៃ។ លោកបានទម្លាយថា នាងបានប្រើលុយធនាគាររួមគ្នា និងមានទំនាក់ទំនងរួមគ្នាជាមួយបុរសសាច់ដុំដូចក្នុងរូបនោះ តាំងពីអំឡុងខែ១២ ឆ្នាំ២០១៩មក។ពោលគឺក្នុងពេល ដំណឹងលែងលះមិនទាន់បានដឹងឮ ។ លិខិតដដែលអះអាងដែរថា មានមនុស្សជាច្រើនបានយល់ថា លោកជាស្វាមីមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ឋកូន ទាំងនោះជាការប្រឌិតប៉ុណ្ណោះ។ ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែកលើឆាកតន្ត្រី ដើម្បីកាន់តែឲ្យគេមើលឃើញ លោកថា ជាភាគីមិនល្អ។ លោក Morten Kvammen បានលើកឡើងទៀតថា ការដែលនាងចោទថា លោកឈប់ស្រឡាញ់កូន និងបោះបង់នាង មិនផ្តល់លុយកាក់ គឺជារឿងមិនពិត គឺចង់តបទៅវិញថា អ្នកនាងមានស្នេហាថ្មីនិងចង់បែកបាក់ជាមួយលោកមុនទើប ក្លាយជាមូលហេតុនៃការ ប្រេះឆានេះឡើង។ ទូច ស្រីលក្ខណ៍នៅមិនទាន់មានប្រតិកម្មខ្លាំងៗចំពោះការបកស្រាយបំភ្លឺរបស់អតីតស្វាមីនៅឡើយ ដោយនាងលើកឡើងថាគឺជារឿងមិនពិត … អាន​បន្ថែម អតីតស្វាមី ទូច ស្រីលក្ខណ៍ចេញមុខបំភ្លឺរឿងអតីតភរិយាចោទប្រកាន់

លោក ប្រាក់​ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី​ ១២ ខែកញ្ញា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប្រាក់​ សុខុន … អាន​បន្ថែម លោក ប្រាក់​ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី​ ១២ ខែកញ្ញា

អភិបាលខេត្តកំពង់ស្ពឺ សំណេះសំណាលជាមួយ មន្ត្រីរាជការក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះមន្ត្រីរាជការក្រោមឱវាទ ជាពិសេសមន្ត្រីសាលាខេត្តកំពង់ស្ពឺ បន្ទាប់ពីគោរពទង់ជាតិរួចដូចសព្វមួយដង លោក … អាន​បន្ថែម អភិបាលខេត្តកំពង់ស្ពឺ សំណេះសំណាលជាមួយ មន្ត្រីរាជការក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ផលិតកម្មសាន់ដេ រងការរិះគន់ខ្លាំងក្រោយបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង”

ភ្នំពេញ៖ មានការរិះគន់ខ្លាំងៗទៅកាន់ផលិតកម្មសាន់បន្ទាប់ពីផលិតកម្មនេះបានបញ្ចេញបទចម្រៀងថ្មីមួយក្រោមចំណងជើងថា ”ស្រលាញ់BTSពេញបេះដូង” ដែលច្រៀងដោយតារាចម្រៀងចំណូលថ្មីម្នាក់។ ការរិះគន់គឺព្រោះតែបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញ។ ​ស្វាគមន៍តារាចម្រៀងចំណូលថ្មីកញ្ញា ម៉ានីតា ផលិតកម្មសាន់ដេបានបញ្ចេញ  បទ”ស្រលាញ់BTSពេញបេះដូង” ដែល និពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ។ ចេញមិនបានប៉ុន្មានម៉ោងផងបទចម្រៀងដែលត្រូវបានផ្សាយនៅលើគណនីយហ្វេសប៊ុក និងChanel Youtube ផ្លូវការរបស់ផលិតកម្មនោះ ត្រូវបានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីទស្សនិកជន។ អ្នករិះគន់បានធ្វើការចែករំលែក(Share) និងបញ្ចេញយោបល់(Comment) អមដោយពាក្យដៀមដាមវាយប្រហាខ្លាំងៗមានដូចជា ជាផលិតកម្មមានវ័យចំណាស់មួយប៉ុន្តែបង្កើតស្នាដៃមិនមានគុណភាពខ្សោយជាងផលិតកម្មតូចៗដែលទើបបង្កើតថ្មី។ ក្រៅពីនោះមានការលើកឡើងថាជាការច្រៀងបែបសូត្រមេសូត្រទៅតាមការជ្រួលជ្រើមរបស់អ្នកគាំទ្រតារាចម្រៀងកូរ៉េក្រុមBTSនោះ … អាន​បន្ថែម ផលិតកម្មសាន់ដេ រងការរិះគន់ខ្លាំងក្រោយបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង”

កីឡាករ Novak Djokovic ត្រូវបានដកហូតសិទ្ធិបន្ទាប់ពីបានវាយកូនបាល់ចំចៅក្រមក្នុងកម្មវិធី US Open

កីឡាករវាយតឺន្នីសលំដាប់កំពូល Novak Djokovic ត្រូវបានដកហូតសិទ្ធិពីកម្មវិធី US Open ដោយសារការវាយកូនបាល់ដោយចៃដន្យត្រូវចៅក្រមក្នុងការប្រកួតជុំទី៤របស់គាត់។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញពីការខកចិត្តរបស់ខ្លួនបន្ទាប់ពីចាញ់ការប្រកួតក្នុងលទ្ធផល ៦-៥ ទល់នឹងកីឡាករ Pablo Carreno Busta របស់អេស្ប៉ាញ។ កីឡាករលំដាប់ទី ១ ពិភពលោកសញ្ជាតិស៊ែប៊ីរូបនេះបានយកបាល់ចេញពីហោប៉ៅរបស់គាត់ហើយវាយត្រូវចៅក្រមជាស្ត្រីចំបំពង់ករបស់នាងដោយចៃដន្យ ហើយបន្ទាប់ពីការពិភាក្សាគណៈកម្មការរៀបចំការប្រកួតគាត់ត្រូវបានខកខានដោយបាត់បង់សិទ្ធិប្រកួតបន្ត។ សេចក្តីថ្លែងការណ៍របស់សមាគមកីឡាវាយតឺន្នីសសហរដ្ឋអាមេរិកបានឲ្យដឹងថា “យោងទៅតាមគោលការណ៍ Grand Slamបន្ទាប់ពីសកម្មភាពរបស់គាត់បានវាយកូនបាល់ដោយចេតនាបង្កឲ្យគ្រោះថ្នាក់ ឬដោយមិនប្រុងប្រយ័ត្ននៅក្នុងលក្ខខណ្ឌវាយ តឺន្នីសដោយធ្វេសប្រហែសដោយមិនគិតពីផលវិបាក អាជ្ញាកណ្តាលនៃការប្រកួតអាចលុបចោលសិទ្ធិប្រកួតរបស់ Novak Djokovic កម្មវិធី US Open ក្នុងឆ្នាំ២០២០នេះ។ … អាន​បន្ថែម កីឡាករ Novak Djokovic ត្រូវបានដកហូតសិទ្ធិបន្ទាប់ពីបានវាយកូនបាល់ចំចៅក្រមក្នុងកម្មវិធី US Open

លោក ដួង តារា និងអភិបាលខេត្តកណ្តាលចុះសម្របសម្រួល​ដោះស្រាយ​បញ្ចប់​ទំនាស់​​​ដីធ្លីររវាងលោកយាយអាយុ៩៥និងចៅបានជោគជ័យនៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង លោក ដួង ដារ៉ា ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី … អាន​បន្ថែម លោក ដួង តារា និងអភិបាលខេត្តកណ្តាលចុះសម្របសម្រួល​ដោះស្រាយ​បញ្ចប់​ទំនាស់​​​ដីធ្លីររវាងលោកយាយអាយុ៩៥និងចៅបានជោគជ័យនៅស្រុកខ្សាច់កណ្តាល