ខេត្តព្រះវិហារ៖ បទចម្រៀង”អនុស្សាវរីយព្រះវិហារ”ត្រូវបាននិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងដោយលោក អ៊ាម វន្នី និងចូលរួមសម្តែងដោយលោក Kavin និងកញ្ញា សុវត្ថិឌី ធារីកា ផងដែរ។ វាទទួលបានការចាប់អារម្មណ៍ច្រើនក្រោយពីបានបង្ហាញពីទេសភាពដ៏ល្អឯករបស់ខេត្តព្រះវិហារ។ ស្នាដៃបទចម្រៀងនេះដែលជាសំនៀងយ៉ាងពិរោះក្រអួនរបស់តារាចម្រៀង សុវត្ថិឌី ធារីកា អមដោយទេសភាពដ៏ស្រស់ត្រកាលនៃទឹកដីខេត្តព្រះវិហារនោះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា។រមណីយដ្ឋានដ៏សម្បូរបែបជាច្រើនត្រូវបានបង្ហាញក្នុងបទចម្រៀងរយៈពេលជិត៥នាទីនេះមានដូច តំបន់ភ្នំត្បែង , តំបន់ទឹកធ្លាក់តាំងយូ, ទឹកធ្លាក់បុសស្បូវ,ទឹកជ្រោះព្រះនិមិត្ត, តំបន់ដងភ្នំដងរែក, តំបន់សក្ការបូជាអាស្រមលោកឪសួង,តំបន់ទំនប់៩៥, រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកោះកែរ,ប្រាសាទចតុមុខ,ប្រាសាទព្រះខ័ន្ធកំពង់ស្វាយ ពិសេសគឺប្រាសាទដ៏ល្បីល្បាញលើគិរីបុព្វតារបស់កម្ពុជាគឺប្រាសាទព្រះវិហារ។ បទចម្រៀងនេះដែរក៏ត្រូវបានផលិតដោយផលិតកម្មMAKOT DEIA … អានបន្ថែម អស្ចារ្យមែន! បទ”អនុស្សាវរីយព្រះវិហារ”បង្ហាញពី តំបន់កម្សាន្តប្រណីតជាច្រើននាខេត្តព្រះវិហារ