ក្រុម FC Barcelona បានសម្រេចបណ្ដេញគ្រូបង្វឹកលោក Setienចេញហើយ ក្រោយពីការចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Bayern Munich ក្នុងលទ្ធផល ៨–២ កាលពីយប់មុិញក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុម។ លោក Setien រងសម្ពាធតាំងពីដឹកនាំក្រុម Barcelona ឈរនៅកំពូលតារាង La Liga រហូតធ្លាក់មកលេខ២វិញដោយខកខានលើកពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ ប៉ុន្តែថ្នាក់ដឹកនាំក្លិបផ្ដល់ឱកាសឱ្យលោកទៀតដើម្បីដឹកនាំប្រកួតក្របខ័ណ្ឌ UEFA Champions League។ប៉ុន្តែលទ្ធផលមិនបានគាប់ប្រសើរសោះដោយចាញ់ Bayern Munich យ៉ាងអាម៉ាស់ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយ ហើយក៏សម្រេចបញ្ចប់តំណែងរបស់លោក បើទោះបីនៅសល់កុងត្រាជាង២ឆ្នាំទៀតក៏ដោយ។ លោក Setien ទើបតែដឹកនាំក្រុម Barcelona បានតែ៧ខែប៉ុណ្ណោះក្រោយចាញ់ក្រុម Bayern Munich បានដោយដឹងជាមុនថា “ការប្រកាសមួយនឹងធ្វើឡើងនៅពេលខាងមុខនេះ ដោយមានការផ្លាស់ប្ដូរជាច្រើនមិនខានក្នុងក្លិប Barcelona ។ … អានបន្ថែម Barcelona សម្រេចដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់