Barcelona ​សម្រេច​ដេញគ្រូបង្វឹកចេញក្រោយចាញ់ Bayern Munich ៨ទល់២យ៉ាងអាម៉ាស់

ចែករំលែក៖

ក្រុម FC Barcelona ​បាន​សម្រេច​បណ្ដេញគ្រូបង្វឹកលោក Setienចេញហើយ ក្រោយពីការចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Bayern Munich ​ក្នុង​លទ្ធផល ៨–២ កាលពីយប់មុិញក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុម។

លោក Setien ​រង​សម្ពាធ​តាំង​ពី​ដឹក​នាំ​ក្រុម Barcelona ​ឈរ​នៅ​កំពូល​តារាង La Liga ​រហូត​ធ្លាក់​មក​លេខ​២​វិញដោយខកខានលើកពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ក្លិប​ផ្ដល់​ឱកាស​ឱ្យ​លោក​ទៀត​ដើម្បី​ដឹកនាំប្រកួតក្របខ័ណ្ឌ UEFA Champions League។ប៉ុន្តែលទ្ធផលមិនបានគាប់ប្រសើរសោះដោយ​ចាញ់ Bayern Munich ​យ៉ាង​អាម៉ាស់​ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយ ហើយក៏សម្រេចបញ្ចប់តំណែង​របស់​លោក បើទោះបី​នៅ​សល់​កុងត្រា​ជាង​២​ឆ្នាំ​ទៀត​ក៏​ដោយ។

​លោក Setien ​ទើប​តែ​ដឹក​នាំក្រុម Barcelona ​បាន​តែ៧​ខែ​ប៉ុណ្ណោះក្រោយចាញ់​ក្រុម Bayern Munich ​បាន​ដោយដឹងជាមុន​ថា “​ការ​ប្រកាស​មួយ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ ​ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​មិន​ខាន​ក្នុង​ក្លិប Barcelona ​។

ក្នុងរដូវកាលនេះក្លិប Barcelona ហាក់ដូចជាដុនដាបខ្លាំង ដោយបាត់បង់ពានធំៗចំនួន២គឺលីគកំពូលអេស្ប៉ាញ La Liga និង Champions League ដែលចាំបាច់ក្លិបត្រូវកែប្រែប្រព័ន្ធលេង និងគិតគូរពីសក្តាលនុពលកីឡាករដើម្បីប្រជែងជាមួយក្លិបធំៗនៅរដូវកាលក្រោយ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print