ខេត្តបន្ទាយមានជ័យៈ យ៉ាងហោចណាស់មានបុរស២នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួស ដោយសាររថយន្តធុនធំដឹកស្ករសរេចង្កូតទៅបុករះរថយន្តនិងម៉ូតូរួចក្រឡាប់សង្កត់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ.ឃុំកូប ស្រុកអូរជ្រៅ ។ នគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញម៉ូតូហុងដាឌ្រីម១គ្រឿងជិះគ្នា២នាក់ជាបុរសនិងរថយន្តកាមរីបាឡែនពាក់ផ្លាកលេខភ្នំពេញ2AL.5063បានបើកបរស្របទិសគ្នាពីកើតទៅលិច ហើយមានរថយន្តធុនធំ១គ្រឿងដឹកស្ករសពេញដែលបើកបរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងឆ្វេងដៃបុករះរថយន្តនិងម៉ូតូបណ្តាលឱ្យក្រឡាប់សង្កត់អ្នកជិះម៉ូតូស្លាប់២នាក់ ចំណែកអ្នកបើកបររថយន្តបង្កហេតុអ្នករួមដំណើររងរបួស៣នាក់មានក្មេងម្នាក់ត្រូវបានសង្គ្រោះ។ … អានបន្ថែម បុស២នាក់ស្លាប់និង៣នាក់ទៀតរងរបួសដោយសាររថយន្តធុនធំដឹកស្ករសរេចង្កូតទៅបុករះរថយន្តនិងម៉ូតូ