ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេងឡុង បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងកាលពីរសៀលថ្ងៃទី៣០ ធ្នូនេះបន្ទាប់ពីករណីដីធ្លីដ៏ចម្រូងចម្រាសមួយរបស់តារាចម្រៀងលោកនៅ ស៊ីនឿន រហូតឈានដល់តុលាការសម្រេចមានការឃុំខ្លួននៅពន្ធធនាគារនោះ។ ការលើកឡើងនេះត្រូវធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទ៖ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រធានសមាគមបានជួយអន្តរាគមន៍សម្របសម្រួលនិងដោយមានការធានាដើម្បីទទួលបានដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសំអាងហេតុផលមួយចំនួន។ លុះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងរូបនេះបានធ្វើដំណើរមកជួបពិភាក្សាជាមួយលោក ហេង ឡុង ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់ ។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀងនៅ ស៊ីនឿនបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់ដោយសារខ្លីរបស់លោកនៅ ស៊ីនឿនបានលើកឡើងថា … អានបន្ថែម ភ្ញាក់ផ្អើលរឿងតារាចម្រៀង នៅ ស៊ីនឿនស្នើសុំទាមទាររកយុត្តិធម៌ក្រោយតុលាការសម្រេចឃុំខ្លួនពេលនេះ