ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដលើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ
ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហាថា អ្នកចូលរួមជនជាតិបរទេសម្នាក់នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមនៅប្រទេសជប៉ុនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាជំងឺកូវីដ-១៩ ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរនោះទេ។ ករណីនេះគឺជាចូលមន្ទីរពេទ្យដំបូងគេនៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ២០២០ ដែលបានបើកដំណើរការកាលពីថ្ងៃអង្គារ។ មន្ទីរពេទ្យនៅប្រទេសជប៉ុនដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាធម្មតាបានកក់គ្រែសម្រាប់មនុស្សដែលមានរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ។ រដ្ឋាភិបាលជាតិ និងរដ្ឋបាលទីក្រុងតូក្យូបានអំពាវនាវដល់មន្ទីរពេទ្យក្នុងរដ្ឋធានីដើម្បីទទួលយកអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។ … អានបន្ថែម ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដលើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ
