លោក Nuno Espirito Santo អះអាងថា Harry Kane គឺជាកីឡាកររបស់Tottenham
លោក Nuno Espirito Santo អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានចេញការព្រមានចំពោះក្លិបដែលចាប់អារម្មណ៍នឹង Harry Kane ចំពេលមានការសង្ស័យអំពីអនាគតរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។ Harry Kane ត្រូវបានគេរាយការណ៍ថា ចង់ចាកចេញពីក្លិបរបស់គាត់នៅរដូវក្តៅនេះដើម្បីស្វែងរកពានរង្វាន់ដំបូងនៃអាជីពរបស់គាត់។ ទោះបីជាការខិតខំប្រឹងប្រែងរបស់ Kane ក្នុងការឈ្នះស្បែកជើងមាសក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនក៏ដោយក៏ Spurs បានខកខានមិនបានប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League សម្រាប់២រដូវកាលជាប់ៗគ្នា។ ការបរាជ័យចុងក្រោយរបស់អង់គ្លេសក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ពីសំណាក់ក្រុមអុីតាលីលើបាល់ប៉េណាល់ទីមានន័យថា កីឡាករវ័យ២៧ឆ្នាំរូបនេះនៅតែមិនទាន់ទទួលបានពានរង្វាន់ធំមួយក្នុងអាជីពរបស់គាត់សម្រាប់ក្លិប ឬប្រទេស។ ម្ចាស់ជើងឯក Premier League ក្រុម Manchester City ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Harry Kane ខណៈដែលពួកគេកំពុងសម្លឹងមើលដើម្បីជំនួសកីឡាករ Sergio Aguero ដែលបានផ្លាស់ទៅលេងនៅ Barcelona ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ ព័ត៌មាននេះ លោក Nuno ដែលជាអតីតគ្រូបង្វឹកក្រុម Wolves ដែលត្រូវបានតែងតាំងជាអ្នកស្នងតំណែងជំនួសលោក Jose Mourinho កំពុងរំពឹងថា ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គាត់នឹងវិលត្រឡប់មកកាន់ក្រុម Tottenham សម្រាប់ការហ្វឹកហាត់មុនបើករដូវកាលបន្ទាប់ពីការសម្រាកមួយរយៈខ្លីនៃការខិតខំប្រឹងប្រែងរបស់គាត់នៅក្នុងព្រឹត្តិការណ៍អឺរ៉ុប។ … អានបន្ថែម លោក Nuno Espirito Santo អះអាងថា Harry Kane គឺជាកីឡាកររបស់Tottenham
