ខ្សែបម្រើ Toni Kroos ធ្វើតេស្តវិជ្ជមាន COVID-19 ខកខានបង្ហាញខ្លួនចុងរដូវកាលនេះ

កីឡាករ Toni Kroos ត្រូវខកខានការបង្ហាញខ្លួននៅលើទីលានរបស់ក្រុម Real Madrid ប៉ះក្រុម Bilbao កាលពីថ្ងៃអាទិត្យ ខណៈដែលរូបគេកំពុងស្ថិតនៅដាច់ដោយឡែកព្រោះតែធ្វើតេស្តវិជ្ជមានកូវីដ-១៩។ … អាន​បន្ថែម ខ្សែបម្រើ Toni Kroos ធ្វើតេស្តវិជ្ជមាន COVID-19 ខកខានបង្ហាញខ្លួនចុងរដូវកាលនេះ

Real Madrid ក្លាយជាឈ្មោះយីហោបាល់ទាត់ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក

ក្លិប Real Madrid គឺជាយីហោបាល់ទាត់ដ៏មានតម្លៃបំផុតរបស់ពិភពលោក។ នេះបើយោងតាមបញ្ជីដែលត្រូវបានចេញផ្សាយថ្មីដែលធ្វើឱ្យពួកគេនាំមុខ Barcelona និង Manchester United ។ … អាន​បន្ថែម Real Madrid ក្លាយជាឈ្មោះយីហោបាល់ទាត់ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក

គ្រូបង្វឹកក្រុម Manchester United អះអាងថា ការតវ៉ារបស់អ្នកគាំទ្របានជះឥទ្ធិពលដល់ក្រុម

យោងតាមអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានឲ្យដឹងថា កីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានរងផលប៉ះពាល់ពីការតវ៉ារបស់អ្នកគាំទ្រអំពីភាពជាម្ចាស់របស់ក្លិប។ កាលពីសប្តាហ៍មុនក្រុមរបស់លោក … អាន​បន្ថែម គ្រូបង្វឹកក្រុម Manchester United អះអាងថា ការតវ៉ារបស់អ្នកគាំទ្របានជះឥទ្ធិពលដល់ក្រុម

Man City នៅតែចាត់ទុក Lionel Messi ជាគោលដៅអាទិភាព

កិច្ចសន្យារបស់កំពូលតារាឆ្នើមជាមួយក្រុម Barcelona នឹងចប់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយឪពុករបស់ Lionel Messi ឈ្មោះ Jorge បានចាប់ផ្តើមដំណើរការនៃការសម្រេចថា តើអនាគតរបស់គាត់នៅទីណា? ជាមួយគ្នានេះក្លិបយក្សនៅអង់គ្លេស Man City នៅតែចាត់ទុកកីឡាកររូបនេះជាអាទិភាពខ្ពស់ក្នុងការផ្ទេរនៅរដូវកាលក្រោយ ប្រសិនបើត្រូវរ៉ូវគ្នាក្នុងតម្លៃផ្ទេរ។ អនាគតរបស់កីឡាករ Lionel Messi នៅតែមិនទាន់បានបញ្ចប់ ខណៈកិច្ចសន្យារបស់លោកនឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខនេះ។ សារព័ត៌មាន The sun បានផ្សាយថា កីឡាករវ័យ៣៣ឆ្នាំរូបនេះបើកចំហចំពោះគំនិតនៃកិច្ចសន្យា១២ ខែជាមួយនឹងជម្រើស១ឆ្នាំទៀតប្រសិនបើក្លិប Man City ហ៊ានសម្រាប់តម្លៃ២៥លានផោនក្នុងមួយឆ្នាំ។នោះនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League ហើយកង្វះខាតនៃការផ្ទេរប្រាក់បូកនឹងការផ្តាច់កុងត្រាដ៏ធំសម្បើមដែលទទួលបានដោយការចុះហត្ថលេខាលើ Messi អាចធ្វើឱ្យមានវិបត្តិហិរញ្ញវត្ថុ។ … អាន​បន្ថែម Man City នៅតែចាត់ទុក Lionel Messi ជាគោលដៅអាទិភាព

Zidane នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាលនេះ

លោក Zinedine Zidane បានប្រាប់កីឡាកររបស់គាត់ថា គាត់នឹងមិននៅជាមួយក្លិបបន្តទៀតទេមុនពេលពួកគេប៉ះជាមួយ Sevilla កាលពីសប្តាហ៍មុន។ លោក Zinedine Zidane បានប្រាប់ក្រុម Real Madrid របស់គាត់ថា គាត់នឹងដើរចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាល២០២០-២០២១ នេះ។ សារព័ត៌មាន Goal បានផ្សាយថា គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបង្ហើបពីការសម្រេចចិត្តរបស់គាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់មុនពេលប្រកួតស្មើ ២-២ កាលពីថ្ងៃអាទិត្យនៅទឹកដី Sevilla នៅ La Liga ។ នេះជាលើកទី២ ហើយដែលលោកបានលាឈប់ពីមុខតំណែងដោយលោកធ្លាប់លាឈប់ពីតំណែងគ្រូបង្វឹកនេះបន្ទាប់ពីទទួលបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នារបស់ក្រុម Madrid ក្នុងឆ្នាំ ២០១៨ ។ Real … អាន​បន្ថែម Zidane នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាលនេះ

ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដកខ្លួនចេញពីព្រឹត្តិការណ៍យូរ៉ូដោយសារបញ្ហារបួសជង្គង់

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic ត្រូវបានអវត្តមានពីការប្រកួតពានរង្វាន់អឺរ៉ុប (យូរ៉ូ)នារដូវក្តៅនេះដោយសារតែរបួសជង្គង់។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៦ ឧសភាម្សិលមិញ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិស៊ុយអែតកាលពីខែមីនាបន្ទាប់ពីចេញពីការចូលនិវត្តន៍ក្នុងជម្រើសជាតិរបស់គាត់។ ការបង្ហោះសារលើគណនីធ្វីតទ័រផ្លូវការរបស់ក្រុមជម្រើសជាតិស៊ុយអែតបានសរសេរថា លោក Ibrahimovic បានប្រាប់គ្រូបង្វឹក JanneAndersson ថា គាត់មិនអាចលេងបានទេនៅ Euro ២០២០ ដោយសារតែរបួសរបស់គាត់។ គាត់មានបញ្ហារបួសកាលពីលេងឱ្យក្រុម AC Milan ក្នុងជ័យជម្នះនៅឯក្លិប Juventus កាលពីថ្ងៃទី៩ ឧសភាកន្លងទៅ។ Ibrahimovic ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៦២លើកសម្រាប់ក្រុមជម្រើសជាតិស៊ុយអែត និងជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនបំផុតរបស់ប្រទេសរបស់គាត់ត្រូវបានប្តូរចេញបន្ទាប់ពីនាទីទី៦៦ ក្នុងអំឡុងជ័យជម្នះ … អាន​បន្ថែម ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដកខ្លួនចេញពីព្រឹត្តិការណ៍យូរ៉ូដោយសារបញ្ហារបួសជង្គង់

Rafael Nadal នឹងប៉ះ Novak Djokovic នៅទីក្រុងរ៉ូមវគ្គផ្តាច់ព្រ័ត្រ Italian Open

កីឡាករ Rafael Nadal ទទួលបានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ Italian Open ជាមួយនឹងជ័យជម្នះ ៦-៤ និង ៦-៤ លើកីឡាករអាមេរិក Reilly Opelka ។ ក្នុងលទ្ធផល ២-១ ក្នុងសិតទី១ Nadal ត្រូវសន្សំពិន្ទុ៤ ប៉ុន្តែបន្ទាប់មករូបគេបានបំបាក់គូប្រជែងរបស់ខ្លួនដែលនឹងត្រូវប៉ះជាមួយ Novak Djokovic ។ … អាន​បន្ថែម Rafael Nadal នឹងប៉ះ Novak Djokovic នៅទីក្រុងរ៉ូមវគ្គផ្តាច់ព្រ័ត្រ Italian Open

អ្នកចាំទី Alisson ជួយឲ្យក្រុមហង្សក្រហមឡើងឈរចំណាត់ថ្នាក់លេខ៥

អ្នកចាំទីក្រុមហង្សក្រហម Liverpool កីឡាករ Alisson បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅចុងម៉ោងជាសញ្ញារំជើបរំជួលក្នុងអ្វីដែលលោក Jurgen Klopp បានពិពណ៌នាថាជា “ពេលវេលាពិសេស” ដែលអ្នកចាំទីរូបនេះរកបាន១គ្រាប់យកឈ្នះក្រុមម្ចាស់ផ្ទះ West Brom កាលពីរាត្រីម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា អ្នកចាំទីAlisson របស់ក្រុមហង្សក្រហមរូបនេះរកបាន១គ្រាប់នៅម៉ោងបន្ថែមនាទី៩០+៥ ។ តាមពិតទៅក្នុងប្រវត្តិសាស្រ្តរយៈពេល១២៩ឆ្នាំរបស់ហង្សក្រហម Liverpool មិនមានអ្នកចាំទីណាម្នាក់ដែលអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួតប្រជែងសម្រាប់ក្លិបនោះទេ។ ដូច្នេះនៅពេលដែល Alisson រកបាន១គ្រាប់សម្រាប់ជ័យជម្នះក្រុមLiverpool ទល់នឹង West Brom ដើម្បីរក្សាក្តីសង្ឃឹមនៃការដណ្តើមកៅអីChampions League របស់គេនៅរដូវកាលក្រោយ។ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ West Brom នឹងក្រុមហង្សក្រហម Liverpool កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះជាអ្នករកគ្រាប់បាល់នាំមុខនៅនាទីទី១៥ ដោយកីឡាករ Robson-Kanu ប៉ុន្តែនៅនាទីទី៣៣ … អាន​បន្ថែម អ្នកចាំទី Alisson ជួយឲ្យក្រុមហង្សក្រហមឡើងឈរចំណាត់ថ្នាក់លេខ៥

ខេត្តសៀមរាប ព្រះសីហនុ និងកែប នឹងក្លាយជាទីលានប្រណាំងកង់នៅស៊ីហ្គេម ២០២៣

ភ្នំពេញ, ខេត្តចំនួន៣ រួមមាន ខេត្តសៀមរាប ព្រះសីហនុ និងកែប ដែលមាន សក្ដានុពល ជាងគេ នៅកម្ពុជា … អាន​បន្ថែម ខេត្តសៀមរាប ព្រះសីហនុ និងកែប នឹងក្លាយជាទីលានប្រណាំងកង់នៅស៊ីហ្គេម ២០២៣

Man Utd អាចប្រើ Jesse Lingard ធ្វើជានុយដើម្បីដេញថ្លៃយក Jadon Sancho ពី Dortmund

ខ្សែបម្រើប្រយុទ្ធ Jesse Lingard កំពុងត្រូវបានក្រុម Borussia Dortmund ចាប់អារម្មណ៍ទៅលើការផ្លាស់ប្តូរអារម្មណ៍មួយ ហើយអាចត្រូវបានប្រើក្នុងកិច្ចព្រមព្រៀងមួយដើម្បីនាំយក Jadon Sancho … អាន​បន្ថែម Man Utd អាចប្រើ Jesse Lingard ធ្វើជានុយដើម្បីដេញថ្លៃយក Jadon Sancho ពី Dortmund

Rafael Nadal បានផ្តួល Alexander Zverev នៅទីក្រុងរ៉ូម ក្នុងព្រឹត្តិការណ៍ Italian Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានបង្ហាញទម្រង់លេងរបស់គាត់យ៉ាងល្អជាមួយនឹងជ័យជម្នះជាប់ៗគ្នាទៅលើកីឡាករលំដាប់លេខ៦ Alexander Zverev ក្នុងវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Italian Open ។ កីឡាករសញ្ជាតិអេស្ប៉ាញ Nadal ដែលសន្សំបាន២ពិន្ទុមុនពេលយកឈ្នះ Denis Shapovalov ក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍មានភាពប្រសើរឡើងច្រើនក្នុងជ័យជម្នះ ៦-៣ និង ៦-៤ ទៅលើកីឡាករ Alexander Zverev បន្តទៀត។ លទ្ធផលនេះជាការសងសឹកមួយសម្រាប់គ្រាប់ទី២ ដែលបានចាញ់Alexander Zverev ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Madrid Open កាលពីសប្តាហ៍មុន។ បច្ចុប្បន្នកីឡាករវ័យ៣៤ឆ្នាំរូបនេះនឹងត្រូវប្រឈមមុខជាមួយកីឡាករលេខ៤៧ពិភពលោករបស់អាមេរិច Reilly Opelka ។ កីឡាករ Reilly Opelka បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Master ១០០០ … អាន​បន្ថែម Rafael Nadal បានផ្តួល Alexander Zverev នៅទីក្រុងរ៉ូម ក្នុងព្រឹត្តិការណ៍ Italian Open

FIFA យល់ព្រមការប្តូរសញ្ជាតិរបស់ខ្សែការពារ Aymeric Laporte ពីបារាំងទៅអេស្ប៉ាញ

ខ្សែការពាររបស់ក្លិប Manchester City កីឡាករ Aymeric Laporte បានប្តូរសញ្ជាតិពីបារាំងទៅសញ្ជាតិអេស្ប៉ាញដែលត្រូវបានយល់ព្រមដោយ Fifa។ នេះបើយោងតាមការចេញផ្សាយរបស់​ BBC Sport នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ។ កីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវបានផ្តល់សញ្ជាតិអេស្ប៉ាញកាលពីដើមសប្តាហ៍នេះ ហើយឥឡូវនេះអាចលេងឱ្យប្រទេសនេះបាននៅព្រឹត្តិការណ៍យូរ៉ូ២០២០ នារដូវក្តៅខាងមុខ។ កីឡាករ Laporte បានលេងឱ្យក្រុមយុវជនរបស់បារាំង ប៉ុន្តែមិនបានបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំរបស់ប្រទេសនេះទេ ដែលជាហេតុធ្វើឲ្យរូបគេបានស្នើសុំ FIFA ប្តូរសញ្ជាតិកំណើតរបស់គេទៅអេស្ប៉ាញវិញ។សេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា គាត់អាចលេងឱ្យអេស្ប៉ាញជាមួយនឹងព្រឹត្តិការណ៍យូរ៉ូភ្លាមៗផងដែរ ដោយសារតែសញ្ជាតិឪពុកម្តាយកំណើតរបស់គាត់គឺអេស្ប៉ាញ។ Laporte ដែលបានកើតនៅប្រទេសបារាំងបានចូលរួមជាមួយ Man City សម្រាប់កំណត់ត្រាក្លិបដែលមានទឹកប្រាក់៥៧លានផោនកាលពីខែមករាឆ្នាំ២០១៨ ពីក្រុមអេស្ប៉ាញ Athletic … អាន​បន្ថែម FIFA យល់ព្រមការប្តូរសញ្ជាតិរបស់ខ្សែការពារ Aymeric Laporte ពីបារាំងទៅអេស្ប៉ាញ