លោក Mark Selby ក្លាយជាម្ចាស់ជើងឯកស្នូកឃើពិភពលោកលើកទី៤

លោក Mark Selby បានដេញតាមកំណត់ត្រាជាម្ចាស់ជើងឯកប្រកួតស្នូកឃើពិភពលោក បន្ទាប់ពីបានផ្តួលកីឡាករ Shaun Murphy ដើម្បីឈ្នះពានរង្វាន់ពិភពលោកនេះជាលើកទី៤ ។ នេះបើយោងតាមការចេញផ្សាយរបស់ … អាន​បន្ថែម លោក Mark Selby ក្លាយជាម្ចាស់ជើងឯកស្នូកឃើពិភពលោកលើកទី៤

Man City ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

ក្រុមមេឃខៀវ Manchester City បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លើកដំបូងរបស់ពួកគេ ខណៈដែលពួកគេបានយកឈ្នះក្រុមបារាំង Paris St-Germain នៅឯកីឡដ្ឋាន Etihad ដើម្បីទទួលបានជ័យជម្នះទាំងពីរជើង (ជើងទី១ឈ្នះ២ទល់១ និងជើងទី២នេះ ឈ្នះ២ទល់០)សរុបទាំង២ជើងឈ្នះ៤ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ … អាន​បន្ថែម Man City ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

លោក Jose Mourinho នឹងដឹកនាំក្រុម Roma នៅរដូវកាលក្រោយ

ក្រុម Roma បានប្រកាសថា លោក Jose Mourinho នឹងក្លាយជាគ្រូបង្វឹករបស់ក្លិបនេះចាប់ពីរដូវកាលក្រោយទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី៥ ឧសភានេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លិបមាន់ខ្នាយមាសTottenham Hotspur បណ្តេញចេញពីតំណែងកាលពីថ្ងៃទី១៩ ខែមេសាត្រូវបានក្លិបអុីតាលី Roma ប្រកាសជាផ្លូវការហើយ។ ក្នុងសេចក្តីប្រកាសមួយតាមរយៈសារធ្វីទ័រថា “ក្លិបមានសេចក្តីសោមនស្សរីករាយដែលបានប្រកាសពីកិច្ចព្រមព្រៀងមួយដែលបានឈានដល់ជាមួយលោក Jose Mourinho សម្រាប់គាត់ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់យើងនៅរដូវកាល ២០២១-២០២២” ។ លោក Jose Mourinho នឹងជំនួសលោក Paulo Fonseca ដែលជាមិត្តរួមជាតិ កំពុងដឹកនាំ Roma បច្ចុប្បន្ន ដែលនឹងចាកចេញពីតួនាទីជាគ្រូបង្វឹកនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Mourinho ក៏បានផ្ញើសារទៅអ្នកគាំទ្ររបស់ក្រុម Roma នៅលើ Instagram ផងដែរ។ លោក Mourinho បានសរសេរថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារ Friedkin ដែលបានជ្រើសរើសខ្ញុំឱ្យដឹកនាំក្លិបដ៏អស្ចារ្យនេះ និងសម្រាប់ធ្វើឱ្យខ្ញុំក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់ពួកគេ ។ បន្ទាប់ពីបានជួបជាមួយម្ចាស់ និងនាយកកីឡាលោក Tiago … អាន​បន្ថែម លោក Jose Mourinho នឹងដឹកនាំក្រុម Roma នៅរដូវកាលក្រោយ

ក្រុមបាល់ទាត់កូរ៉េខាងជើងនឹងមិនលេងវគ្គជម្រុះការប្រកួតបាល់ទាត់ពិភពលោកជុំវិញក្តីបារម្ភពីជំងឺកូវីដ-១៩

សមាគមបាល់ទាត់របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃចន្ទទី៣ ខែឧសភាថា ប្រទេសកូរ៉េខាងជើងបានជូនដំណឹងទៅអាជ្ញាធរថា ក្រុមរបស់ខ្លួនគ្រោងនឹងរំលង (មិនលេង) ក្នុងវគ្គជម្រុះ World Cup នៅខែក្រោយដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូងនោះទេ ដោយសារតែការភ័យខ្លាចនៃជំងឺកូវីដ-១៩។ … អាន​បន្ថែម ក្រុមបាល់ទាត់កូរ៉េខាងជើងនឹងមិនលេងវគ្គជម្រុះការប្រកួតបាល់ទាត់ពិភពលោកជុំវិញក្តីបារម្ភពីជំងឺកូវីដ-១៩

អ្នកចាត់ការក្រុម Valencia លោក Javi Gracia ត្រូវបណ្តេញចេញបន្ទាប់ពីដឹកនាំទទួលលទ្ធផលមិនបានល្អ

ក្លិប Valencia នៅលីកកំពូលអេស្ប៉ាញបានបណ្តេញគ្រូបង្វឹកលោក Javi Gracia ចេញពីតំណែងបន្ទាប់ពីទទួលបន្ទុកបានតែ១០ខែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃម្សិលមិញ។ … អាន​បន្ថែម អ្នកចាត់ការក្រុម Valencia លោក Javi Gracia ត្រូវបណ្តេញចេញបន្ទាប់ពីដឹកនាំទទួលលទ្ធផលមិនបានល្អ

ការតវ៉ារបស់ក្រុមបិសាចក្រហម Manchester United ៖ ក្រុមអ្នកគាំទ្រជំរុញឱ្យសហប្រធានក្លិបចូលរួមជាមួយអ្នកគាំទ្រ

ក្រុមអ្នកគាំទ្រក្រុមបិសាចក្រហមបានជំរុញឱ្យសហប្រធានក្លិបលោក Joel Glazer ចូលរួមជាមួយអ្នកគាំទ្រដើម្បីចៀសវាងការតវ៉ាម្តងទៀតនៅ Old Trafford កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃចន្ទ ទី៣ ខែឧសភាម្សិលមិញ។ ការប្រកួតលីគកំពូលរបស់អង់គ្លេស គឺក្រុម Manchester United ប្រកួតជាមួយក្រុមហង្សក្រហម Liverpool ត្រូវបានបញ្ឈប់បន្ទាប់ពីអ្នកគាំទ្រប្រមាណ២០០នាក់បានផ្ទុះការតវ៉ាដោយបានចូលទីលានប្រកួត។ ក្រុមអ្នកគាំទ្របានធ្វើបាតុកម្មប្រឆាំងនឹងគ្រួសារ Glazers ថាបានជំរុញឱ្យក្លិបជំពាក់បំណុលគេ និងធ្លាក់ចុះប្រជាប្រិយភាព។ អ្នកគាំទ្របានសរសេរនៅក្នុងលិខិតចំហថា “គ្មានសមាជិកណាម្នាក់នៃគ្រួសារ Glazer ធ្លាប់មានការសន្ទនាជាមួយយើងទេ”។ អ្នកគាំទ្រមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រុមបិសាចក្រហមរួមជាមួយក្លិបចំនួន៥ក្នុងលីគកំពូលអង់គ្លេសដើម្បីចូលរួមប្រកួតពានរង្វាន់ European … អាន​បន្ថែម ការតវ៉ារបស់ក្រុមបិសាចក្រហម Manchester United ៖ ក្រុមអ្នកគាំទ្រជំរុញឱ្យសហប្រធានក្លិបចូលរួមជាមួយអ្នកគាំទ្រ

ការប្រកួតរវាងបិសាចក្រហម Manchester United និង Liverpool ត្រូវបានពន្យារពេលបន្ទាប់ពីមានការតវ៉ាពីអ្នកគាំទ្រ

ការប្រកួតនៅលីកកំពូលអង់គ្លេសរវាងក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុមហង្សក្រហម Liverpool ត្រូវបានពន្យារពេលបន្ទាប់ពីអ្នកគាំទ្រប្រមាណ២០០នាក់បានលួចចូលក្នុងកីឡដ្ឋាន Old Trafford ដើម្បីតវ៉ាប្រឆាំងនឹងភាពជាកម្មសិទ្ធិរបស់គ្រួសារ Glazer … អាន​បន្ថែម ការប្រកួតរវាងបិសាចក្រហម Manchester United និង Liverpool ត្រូវបានពន្យារពេលបន្ទាប់ពីមានការតវ៉ាពីអ្នកគាំទ្រ

Everton ចូលរួមប្រជែងជាមួយក្លិបធំៗចង់បាន Sergio Aguero នៅរដូវកាលក្រោយ

ក្លិបស្ករគ្រាប់ Everton គឺជាក្លិបថ្មីបំផុតដែលបានចូលរួមប្រកួតប្រជែងសម្រាប់ការនាំយកខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នៅរដូវកាលក្រោយ ដោយហ៊ានបើកការចរចារលើប្រាក់ឈ្នួល … អាន​បន្ថែម Everton ចូលរួមប្រជែងជាមួយក្លិបធំៗចង់បាន Sergio Aguero នៅរដូវកាលក្រោយ

Struff ឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour លើកដំបូងនៅទីក្រុង Munich

កីឡាករវាយតឺន្នីស Jan-Lennard Struff របស់អាឡឺម៉ង់ស្ទើរតែមិនគួរឱ្យជឿបន្ទាប់ពីទទួលបានជ័យជំនះកាលពីថ្ងៃអាទិត្យនៅទីក្រុង Munich បានឈានទៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងអាជីពក្នុងកម្មវិធី ATP Tour ក្នុងការប៉ុនប៉ងឡើងដល់វគ្គនេះជាលើកទី៨ ។ សារព័ត៌មាន AFP បានផ្សាយថា កីឡាករវ័យ៣១ឆ្នាំរូបនេះបានយកឈ្នះកីឡាករសញ្ជាតិបេឡារូស Ilya Ivashka ក្នុងលទ្ធផល ៦-៤ និង ៦-១ នៅឯទីលានដីឥដ្ឋ ATP ក្នុងទីក្រុងបាវ៉ារៀ ដើម្បីបញ្ចប់ការបរាជ័យពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កីឡាករ Struff ដែលមិនធ្លាប់បានឡើងដល់វគ្គនេះតាំងពីឆ្នាំ២០០៩មកបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា “ខ្ញុំពិតជារីករាយណាស់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ខ្ញុំនៅទីនេះក្នុងប្រទេសអាឡឺម៉ង់គ្រប់ទីកន្លែងក្នុងទីក្រុងមុយនិច។ ខ្ញុំពិតជារីករាយណាស់ជាមួយនឹងរបៀបដែលខ្ញុំបានលេង។ វាពិតជាល្អណាស់ដែលបានឈ្នះក្នុងពីរសិត ប៉ុន្តែវាមិនងាយស្រួលនោះទេ”។ … អាន​បន្ថែម Struff ឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour លើកដំបូងនៅទីក្រុង Munich

Man Utd នឹងលក់ខ្សែបម្រើ Paul Pogba ប្រសិនបើមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មី

កីឡាករ Paul Pogba នឹងត្រូវក្លិបលក់នៅរដូវក្តៅនេះ ប្រសិនបើគាត់បដិសេធមិនប្តេជ្ញាក្នុងការចុះកុងត្រាថ្មីនៅក្លិប Manchester United ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី២ ខែឧសភាម្សិលមិញនេះ។ ទោះយ៉ាងណាក្លិបបិសាចក្រហម Manchester United នៅតែមានទំនុកចិត្តថា ពួកគេអាចរក្សាគាត់នៅ Old Trafford ទោះបីជានឹងត្រូវចំណាយប្រាក់ច្រើនដើម្បីធ្វើដូច្នេះក៏ដោយ។ នោះទំនងជានាំឱ្យមានការចាកចេញសម្រាប់អ្នកចាំទី David De Gea ព្រោះប្រាក់ដែលបានរក្សាទុកលើប្រាក់ឈ្នួលរបស់អ្នកចាំទីរូបនេះនឹងជួយគ្របដណ្តប់លើការដំឡើងប្រាក់ខែខ្ពស់ដែល Pogba នឹងទាមទារ។ ខ្សែបម្រើសញ្ជាតិបារាំងវ័យ២៨ឆ្នាំ Paul Pogba អាចចាកចេញដោយសេរីនៅពេលកិច្ចសន្យារបស់គាត់បញ្ចប់ក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះសម្រាប់អតីតកីឡាករក្លិបសេះបង្កង់ Juventus រូបនេះ។ ប្រធានក្រុមបិសាចក្រហមកំពុងមានភាពស្រពេចស្រពិល ហើយចង់ពិភាក្សាជាមួយភ្នាក់ងាររបស់គាត់គឺលោក Mino Raiola ។ … អាន​បន្ថែម Man Utd នឹងលក់ខ្សែបម្រើ Paul Pogba ប្រសិនបើមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មី

ក្លិប Tottenham មិនប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងរបស់លោក Jose Mourinho ទេ

ក្លិបមាន់ខ្នាយមាស Tottenham មិនទាន់ប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងជាអ្នកចាត់ការទូទៅរបស់លោក Jose Mourinho ទេ។មានការសង្ស័យយ៉ាងខ្លាំងអំពីការជំនួសតំណែងលោក Mourinho ចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅថ្ងៃទី១៩ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC … អាន​បន្ថែម ក្លិប Tottenham មិនប្រញាប់ប្រញាល់ក្នុងការតែងតាំងអ្នកស្នងតំណែងរបស់លោក Jose Mourinho ទេ

Sunny Edwards ផ្តួល Moruti Mthalane ឈ្នះខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក

កីឡាករប្រដាល់សកល Sunny Edwards បានបង្ហាញភាពអស្ចារ្យដើម្បីធ្វើឱ្យកីឡាករ Moruti Mthalane បរាជ័យលើកដំបូងក្នុងរយៈពេល១៣ឆ្នាំនិងក្លាយជាជើងឯកទម្ងន់ស្រាលពិភពលោក IBF ។ សារព័ត៌មាន … អាន​បន្ថែម Sunny Edwards ផ្តួល Moruti Mthalane ឈ្នះខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោក