Federer និងកីឡាករកំពូលៗផ្សេងទៀតត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនក្នុងកម្មវិធី Australian Open
អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកមានជំនឿចិត្តថា ពួកគេនឹងឃើញតារាវាយតឺន្នីសឆ្នើមៗ របស់ពិភពលោករួមទាំងម្ចាស់ជើងឯកចំនួន៦ដងគឺកីឡាករ Roger Federer ក្នុងការបើកការប្រកួត Australian Open នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ចេញផ្សាយកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ សហព័ន្ធកីឡាវាយតឺន្នីសអូស្រ្តាលី និងរដ្ឋាភិបាលនៃរដ្ឋវិចតូរីយ៉ាបាននិយាយថា ការប្រកួតនេះត្រូវបានរៀបចំរយៈពេល៣សប្តាហ៍ដើម្បីចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈបន្ទាប់ពីការចរចារគ្នាលើវិធានការសន្តិសុខនិងសុវត្ថិភាពសុខភាពដើម្បីការពារកូវីដ-១៩។ ប្រធានរៀបចំការប្រកួតលោក Craig Tiley បាននិយាយថា “យើងមានការប្តេជ្ញាចិត្តពីកីឡាករគ្រប់រូបនៅក្នុងពិភពលោកដែលបានទៅប្រកួតនៅអូស្ត្រាលី។ ជាក់ស្តែងវាគឺជាការចាប់ផ្តើមនៃរដូវកាលនេះអ្វីដែលអាចកើតឡើងជាមួយនឹងបញ្ជីឈ្មោះកីឡាករល្បីៗ ប៉ុន្តែការប្តេជ្ញាចិត្តគឺត្រូវមានការការពារសុវត្ថិភាពផងដែរ”។ Federer បានធ្វើគេអះអាងថា គាត់នឹងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ បន្ទាប់ពីបានធ្វើការវះកាត់ជង្គង់ពីរដងកាលពីឆ្នាំមុន និងខកខានស្ទើរតែពេញមួយរដូវកាលនៃការលេងកីឡាវាយតឺន្នីស។ កីឡាករសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងថា ការជាសះស្បើយរបស់គាត់គឺហួសពីកាលវិភាគ ប៉ុន្តែគាត់បានទាក់ទងជាមួយម្ចាស់ជើងឯក Grand Slam … អានបន្ថែម Federer និងកីឡាករកំពូលៗផ្សេងទៀតត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនក្នុងកម្មវិធី Australian Open
