ខេត្តបន្ទាយមានជ័យៈ រថយន្តកាមរីឆ្លាមមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវសិស្សសាលាជិះម៉ូតូបុកបណ្តាលឱ្យរងរបួសធ្ងន់បាក់ជើងម្ខាងនៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នៅចំណុចស្តង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចប្រាប់ថាៈមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តកាមរីឆ្លាមពាក់ផ្លាកលេខកំពង់ចាម2A.2915បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើតហើយបត់ឆ្វេងកាត់ទទឹងផ្លូវត្រូវយុវជនជាសិស្សសាលាបានជិះម៉ូតូម៉ាក់វ៉េវពាក់ផ្លាកលេខបន្ទាយមានជ័យ1K.6138ដែលបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនបានបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្តាំត្រូវបានដឹកទៅសង្គ្រោះនៅប្រទេសថៃ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះទៅពិនិត្យនិងសម្រួលចរាចរណ៍ ហើយធ្វើការវាស់វែងបានប្រាប់ថា៖ … អានបន្ថែម សិស្សសាលាម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបុករថយន្តកាមរីឆ្លាមបើកឆ្លងផ្លូវ