បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់ជិះម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់សន្លប់ស្តូកស្តឹងសង្ស័យស្រវឹងស្រា
ភ្នំពេញ÷ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈគាត់ជិះម៉ូតូដួលដោយខ្លួនឯង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៣។ អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុបុរសខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពីពណ៌សមិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតស្រាប់តែឃើញអ្នកបើកបរម៉ូតូនេះដួលសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតយ៉ាងដំណំប៉ុន្តែសំណាងល្អហើយដែលមានរថយន្តធុនធំ១គ្រឿងបើកមកពីក្រោយដែរតែគេចផុតកុំអីមិនដឹងជាគ្រោះថ្នាក់ដល់អាយុជីវិតឫយ៉ាងណានោះទេ។ … អានបន្ថែម បើស្រវឹងសូមកុំបើកបរ! បុរសម្នាក់ជិះម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់សន្លប់ស្តូកស្តឹងសង្ស័យស្រវឹងស្រា
