ពលរដ្ឋថៃជាច្រើនបានលើកឡើងថា ពួកគេពិតជាតក់ស្លុតខ្លាំងណាស់ចំពោះសោកនាដកម្មដែលទើបតែកើតឡើងនៅក្នុងប្រទេសរបស់ពួកគេដោយការបាញ់ប្រហារទៅលើមជ្ឈមណ្ឌលថែទាំកុមារនៅក្នុងប្រទេសថៃ។ ចំនួនអ្នកប្រើប្រាស់កាំភ្លើងនៅក្នុងប្រទេសថៃមានខ្ពស់បំផុតបើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាំងនោះជាមូលហេតុបណ្តាលឱ្យមានអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងកើនឡើងខ្ពស់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែមុនមានករណីបាញ់ប្រហារនៅទីតាំងបណ្តុះបណ្តាលទាហានក្នុងទីក្រុងបាងកកបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួស។ ខ្មាន់កាំភ្លើងគឺជាយោធាដែលមានបញ្ហាសរសៃប្រសាទ។ នៅខែកុម្ភៈឆ្នាំ២០២០ ទាហានថៃម្នាក់ក៏បានបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ និង៥៧នាក់រងរបួស … អានបន្ថែម ថៃជាប្រទេសមានពលរដ្ឋប្រើប្រាស់កាំភ្លើងច្រើនបំផុតនៅលើពិភពលោក