ខេត្តស្វាយរៀង: យ៉ាងហោចណាស់ផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណ៣០ខ្នងនិងបង្គោលភ្លើង០១ដើមស្មើនិង២សង្កាត់ត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយនឹងខ្យល់កន្ក្រាក់ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២ស្ថិតនៅសង្កាត់បាវិតនិងសង្កាត់បាទី ក្រុងបាវិត។ យោងតាមមន្ត្រីក្រុងបាវិតបានឱ្យដឹងថាកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២នៅក្នុងសង្កាត់បាវិតនិងសង្កាត់បាទី ក្រុងបាវិតមានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្ក្រាក់បោកបក់បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣០ខ្នងនិងបាក់បង្គោលភ្លើង១ដើមស្មើនិង២សង្កាត់។ ប្រភពដដែលបន្តថា នៅក្នងសង្កាត់បាវិតខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២៩ខ្នង និងបង្គោលតង់ស្យុងភ្លើងចំនួន០១ដើម។ … អានបន្ថែម ផ្ទះ៣០ខ្នងនិងបង្គោលភ្លើង១ដើមត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយនឹងខ្យល់កន្ក្រាក់នៅក្រុងបាវិត