វាជាចេតនាទុច្ចរិតយ៉ាងច្បាស់ក្រឡែតដែលសមរង្ស៊ីអតីតមេដឹកនាំគណបក្សប្រឆាំងហៅយុទ្ធនាការរបស់រាជរដ្ឋាភិបាលចាក់វ៉ាក់សាំងជូនកុមារា-កុមារីកម្ពុជាជាចេតនាសម្លាប់ពលរដ្ឋខ្មែរតាមរយៈការសាកវ៉ាក់សាំងរបស់ប្រទេសចិន។ រហូតមកដល់ពេលនេះនៅកម្ពុជាក៏ដូចជានៅលើពិភពលោកមិនមានសញ្ញាថមថយនៅឡើយទេអំពីបញ្ហាជំងឺកូវីដ-១៩។ វិធានការសំខាន់មួយក្នុងការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ គឺការចាក់វ៉ាក់សាំងបានច្រើនលើសលប់តាមដែលអាចធ្វើទៅបានចំពោះប្រជាជនទាំងអស់។ ជាមួយនោះវិធានការសុខាភិបាលជាច្រើនក៏ត្រូវប្រកាន់យកដើម្បីរួមចំណែកកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩។ នៅលើពិភពលោកគេសាទរចំពោះប្រទេសណាដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេ។ នៅលើពិភពលោកមានតែសមរង្ស៊ីម្នាក់ប៉ុណ្ណោះដែលទំនាស់ឬប្រឆាំងចំពោះការចាក់វ៉ាក់សាំងដើម្បីរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ។ នៅកម្ពុជាគិតមកដល់ពេលនេះមានប្រជាជនសរុបជាង១២លាននាក់ហើយដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បណ្ដាប្រទេសជាមិត្តក៏ដូចជាអង្គការសុខភាពពិភពលោកបានកោតសរសើរចំពោះកម្ពុជាដែលបាននាំមុខគេក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងមនុស្សចាស់និងកុមារបានច្រើនជាងគេ។ ការគិតគូរគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដើរលឿនមួយជំហានចំពោះវិធានការនេះក្នុងការទប់ស្កាត់ទាន់ពេលវេលាក្នុងការរីករាលដាលជំងឺកូវីដ-១៩។មនុស្សពេញវ័យនៅកម្ពុជាប្រមាណ៩៨,២៧ភាគរយហើយដែលបានចាក់វ៉ាក់សាំងរួចរាល់នៅដូសទី២និងកុមារអាយុពី១២ឆ្នាំដល់១៨ឆ្នាំបានចាក់វ៉ាក់សាំងរួច៨០ភាគរយហើយដែរ។ … អានបន្ថែម វិចារណកថា÷ សមរង្ស៊ីមានចេតនាចង់ឲ្យកុមារា-កុមារីខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩