ក្លិបយក្សលីគកំពូលបារាំង Paris Saint-Germain បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករពីរនាក់របស់ក្រុម ដែលមិនបញ្ចេញឈ្មោះបានរកឃើញរោគសញ្ញាមានជំងឺឆ្លងកូវីដ-១៩។ សេចក្តីថ្លែងការណ៍មួយរបស់ក្រុមជើងឯករងនៃក្របខ័ណ្ឌ Champions League បាននិយាយថា “កីឡាករពីរនាក់របស់ក្រុម Paris Saint-Germain ត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែសុខភាពរបស់ពួកគេនៅរឹងមាំល្អ ហើយកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ កាសែតកីឡាបារាំង L’Equipe បានរាយការណ៍ថា កីឡាករទាំងពីរអាចជាកីឡាករអាហ្សង់ទីនគឺ Angel Di Maria និង Leandro Paredes ដែលបានឈប់សម្រាកជាមួយគ្នានៅកោះ Ibiza បន្ទាប់ពីការប្រកួត Champions … អានបន្ថែម កីឡាករ២នាក់របស់ក្លិប Paris Saint-Germain រកឃើញករណីសង្ស័យឆ្លងជំងឺកូវីដ-១៩