ពស់ថ្លាន់១ក្បាលទម្ងន់២០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋចាប់បានបង្ករការភ្ញាក់ផ្អើល

ចែករំលែក៖

​ភ្នំពេញ​៖ ពស់ថ្លាន់​១​ក្បាល​ទម្ងន់​២០​គីឡូក្រាម និង​ប្រវែង​៣​ម៉ែត្រ​កន្លះ ត្រូវបាន​ពលរដ្ឋ​រស់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ចាប់បាន​ខណៈ​កំពុង​លប​សីុមាន់​អ្នកភូមិ​។ ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​០៥ សីហា ឆ្នាំ​២០១៥ នេះ​នៅ​ចំណុច​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។​

បើតាម​ប្រភពពី​ពលរដ្ឋ​ម្នាក់​ដែលជា​ម្ចាស់​មាន់ បាន​រៀបរាប់ថា ពស់​១​ក្បាល​នេះ កន្លងមក​តែងតែ​មក​លួច​មាន់​គាត់​សីុស្ទើរ​រៀងរាល់ថ្ងៃ តែ​កាលណោះ​គាត់​គ្រាន់តែ​ដេញចេញ​ប៉ុណ្ណោះដោយមិនចងចាប់ទេ​។ លុះ​មកដល់​ពេល​ថ្មីៗ​នេះគាត់តែងតែបាត់សត្វមាន់ច្រើនពេក ដោយ​ទ្រាំ​មិនបាន​ ទើប​គាត់​សម្រេច​ប្រាប់​អ្នកភូមិ​ឲ្យ​លប​ចាំ និង​ឆក់ពស់​ថ្លាន់នោះ​ឲ្យ​សន្លប់ទើបចាប់បានតែម្តង ។

បើតាមពលរដ្ឋដែលជាអ្នកចាប់បានមានឈ្មោះឡឹង សុខឃឿត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបររថយន្តទេសចរណ៍ មានស្រុកកំណើត ភូមិជុបវ៉ារី ឃុំជុបវ៉ារី ស្រុកប្រនេតព្រះខេត្តបន្ទាយមានជ័យ។បានអោយដឹងថានៅមុនពេលចាប់សត្វពស់ថ្លាន់នោះបានរូបគាត់បាត់មាន់ហើយបានឮសំលេងសត្វមាន់ស្រែកម្ចាស់ក៍ដើរទៅមើលហើយឃើញពស់ថ្លាន់កំពុងតែលេបសត្វមាន់របស់គាត់ក៍យកខ្សែភ្លើងឆក់អោយវាសន្លាប់ទើបចាប់បានតែម្តង ហើយក៏​រាយការណ៍​ទៅ​សាលាសង្កាត់ ដើម្បី​យក​ពស់​នោះ​ទៅ​រក្សាទុក រង់ចាំ​ប្រគល់​ឲ្យ​ខាង​អភិរក្ស ​៕

ដោយ៖ តុង សីហា

...

  
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print