ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ លោកម៉ឺង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១២៧បានដឹកនាំសមាជិក សមាជិកាចុះចែកអំណោយ និងសម្ភារសិក្សាមួយចំនួនជូនដល់ សាលាមត្តេយ្យ សហគមន៍បន្ទាយចក្រីចំនួន៧ថ្នាក់ ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
អំណោយទាំងនោះរួមមាន តុជាប់កៅអីចំនួន៧០ ក្តារខៀនធំ៧ សៀវភៅ៥២០ក្បាល បិចខៀវ២៦០ បិចក្រហម២៦០ ខ្មៅដៃ២៦០ ជ័រលុប២៦០ ក្តាឈ្នួនដៃ២៥០ កាតាប២៥០ នុំកញ្ចប់តូច៥០០កញ្ចប់ និងជូនថវិកាដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត៧នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល ៕
...