ខេត្ដព្រះសីហនុ៖ បុរសជនជាតិរុស្សី ម្នាក់ដែលគេដឹងថា ជាភ្ញៀវទេសចរណ៍ ទើបចូលមកស្នាក់នៅក្នុងក្រុង-ខេត្ដព្រះ សីហនុ បានលង់ទឹកសមុទ្រស្លាប់ខណៈ ដែលជនរងគ្រោះចុះមុជលេងទឹកសមុទ្រ មេឃកំពុងភ្លៀងនិងខ្យល់ខ្លាំងរលកធំៗ ។
សាកសពជនរងគ្រោះត្រូវបានគេ ប្រទះឃើញក្បែរច្រាំងមាត់សមុទ្រឆ្នេរ អូរត្រេះ នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៥ ឋិតនៅភូមិ-សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
បើតាមនគរបាលចុះពិនិត្យសាក សពឱ្យដឹងថា ជនរងគ្រោះឈ្មោះ OLEN BERGKONSTANTIN ភេទប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៧២ ៨១៤៩០០៩ ។
បើតាមលោកវេជ្ជបណ្ឌិតនិងមន្ដ្រី នគរបាលការិយាល័យបច្ចេកទេសវិទ្យា សាស្ដ្របានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ មែន ។ សាកសពជនរងគ្រោះត្រូវបាន ប្រគល់ឱ្យទៅក្រុមហ៊ុន អ៊ីនត្រាកូភ្នំពេញ តាមការសម្រេចពីស្ថានទូតរុស្ស៊ី ។
គួរបញ្ជាក់ថា ករណីជនបរទេសលង់ ទឹកសមុទ្រស្លាប់នៅខេត្ដព្រះសីហនុបាន កើតឡើងជាបន្ដបន្ទាប់ដោយសារតែជន រងគ្រោះមួយចំនួនតូចបានចុះហែលទឹក លេងពេលដែលអាកាសធាតុមិនអំណោយ ផល។ មួយវិញទៀតជនបរទេសខ្លះបាន ចុះលេងទឹកនៅពេលដែលគេផឹកគ្រឿង ស្រវឹងដែលអាចបណ្ដាលឱ្យខ្យល់គរឬក៏ មួយចំនួនទៀតបានជក់គ្រឿងញៀន (កញ្ឆារ) ដែលនាំឱ្យពួកគេងាយនឹងរង គ្រោះដោយសារលង់ទឹក ។ មិនថាតែជន បរទេសនោះទេ កន្លងទៅក៏មានខ្មែរមួយ ចំនួនបានលង់ទឹកសមុទ្រស្លាប់ដូចគ្នាទៅ នឹងជនបរទេសមួយចំនួននេះដែរ ។ រឿង ចម្បងមួយទៀតឪពុកម្ដាយបាននាំគ្នាទៅ កម្សាន្ដនៅខេត្ដព្រះសីហនុនិងខេត្ដមាត់ សមុទ្រឯទៀតក៏បានធ្វេសប្រហែសធ្វើឱ្យ កូនតូចៗរបស់ពួកគាត់លង់ទឹកសមុទ្រ ស្លាប់ព្រោះតែការធ្វេសប្រហែសនោះ ដែរ ។ ដូច្នេះហើយកន្លងទៅមន្ដ្រីមន្ទីរ ទេសចរណ៍ខេត្ដបានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅ ខេត្ដជាប់មាត់សមុទ្រនិងតាមដងទន្លេ ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅ មិនថាចាស់ក្មេង ដើម្បីកុំឱ្យការសប្បាយ ក្លាយជាទុក្ខ ៕
ដោយ៖ ឆ្លាមសមុទ្រ