ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ដោយជិះកង់ចេញពីផ្ទះទៅដេីរលេងនៅឯក្នុងភូមិជាមួយក្មេងៗ

ចែករំលែក៖

ខេត្តកណ្តាល÷នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង២៨នាទី មានករណីលង់ទឹកស្លាប់ម្នាក់ នៅចំណុចប្រឡាយទឹកអូរខ្សាច់ជាប់នឹងទ្វាទឹកស្ថិតនៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិលស្រុកអង្គស្នួល ដែលជនរងគ្រោះឈ្មោះ សុខនាង វីណាឃុ ភេទប្រុស អាយុ ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល  ខេត្តកណ្ដាល។

សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ នៅវេលាម៉ោង១៤នឹង២៨នាទី តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោស្នងការ,លោកស្នងការរងទទួលជំនាញ និងលោកអធិការ ស្រុកអង្គស្នួល បានបញ្ជាឲ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះទៅដល់ នៅភូមិ ឃុំ  កើតហេតុខាងលើ ។

សមត្ថកិច្ចបន្តថា តាមការសួរបំភ្លឺពីលោកយាយរបស់

ជនរគ្រោះឈ្មោះ កាន សុវ៉ាត អាយុ ៥៨ឆ្នាំ មុខរបរ កសិករស្នាក់នៅភូមិឃុំកេីតហេតុខាងលេីបានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះបានសុំខ្លួនលេងទូរស័ព្ទនៅផ្ទះ។ ពេលនោះខ្លួនក៏បានយកទូរស័ព្ទឱ្យទៅជនរងគ្រោះលេង ហេីយបានលេងទូរស័ព្ទបានមួយសន្ទុះក៏យកទូរស័ព្ទទុកវិញហេីយបានទាញជិះកង់ចេញពីផ្ទះទៅដេីរលេងនៅឯក្នុងភូមិជាមួយក្មេងៗនៅ ក្នុងភូមិបាត់ទៅ ។ 

លុះដល់វេលាម៉ោងកេីតហេតុខាងលេីទេីបខ្លួនបានទទួលព័ត៌មានពីលោកមេភូមិជ្រៃមង្គលថា ចៅបានលង់ទឹកនៅឯប្រឡាយទឹកខាងលិចភូមិជ្រៃមង្គល ឃុំដំណាក់អំពិល។ ពេលខ្លួនបានទទួលពត៌មានដូចនោះហេីយ ក៏បានធ្វេីដំណេីរទៅដល់កន្លែងកេីតហេតុហេីយបានឃេីញមានគេស្រង់ជនរងគ្រោះមកលេីគោកមាត់ប្រឡាយហេីយឃេីញជនរងគ្រោះមានសភាពសេីមខោអាវហេីយមានអ្នកធ្វេីចលនាឱ្យតែចៅបានស្លាប់បាត់ទៅហេីយ។ ពេលនោះខ្លួនក៏បានយកសពមកផ្ទះហេីយបានរាយការណ៍ជូនសម្ថកិច្ចដេីម្បីធ្វេីតាមនិតិវីធី។ 

ស្ត្រីជាជីដូនថា ជារៀងរាល់ថ្ងៃជនរងគ្រោះមកពីរៀនពេលរសៀលតែងតែជិះកង់ដេីរលេងនៅក្នុងភូមិជាមួយមិត្តភ័ក្រជាញឹកញាប់ ។ 

សមត្ថកិច្ចបញ្ជាក់ថា តាមការសន្និដ្ឋានយោងតាមលោក គ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ ទឹក។ សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះក្រុមគ្រួសារ ពុំមានការប្តឹងផ្តល់ទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print