ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំ​យក​​ស៊ុតទា ត្រីអណ្តែង ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិស​ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានបន្តចុះប្រមូលផលត្រី និងស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីយកទៅជូនដល់ វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀង​បរិភោគដែលមាន ស៊ុតទា ចំនួន៨៤០គ្រាប់ និងត្រីអណ្តែងចំនួន ៥៤គីឡូក្រាម។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥  ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំយកស្បៀងបរិភោគមកជូនវីរកងទ័ព​ប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យសរុប១៧លើក រួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់​៣ក្បាល ស៊ុតទា ១០ ៥៤០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែង​ចំនួន៦៦១គីឡូក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print