ខេត្តកំពង់ស្ពឺ៖ យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅ
ចំណុច PK 70+400 ស្ថិតនៅភូមិពាមទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះ ថ្នាក់ចរាចរណ៍ រវាងរថយន្ដគ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ12 2-1479 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយកេីតហេតុ) ។
ក្នុងរថយន្ដមានអ្នករួមដំណើរចំនួន៦នាក់ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ៣៣ឆ្នាំ (ស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ) ២-ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ ភេទប្រុស អាយុ៣៧ឆ្នាំ របួស ៣-ឈ្មោះ ម៉ាត់ ណាស់ ភេទស្រី អាយុ៤៥ឆ្នាំ របួស ៤-ឈ្មោះ ហ៊ីម ឡាហ្សឹម ភេទស្រី អាយុ៣៤ឆ្នាំ របួស ៥-ឈ្មោះ ហ៊ីម ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ ៦-ឈ្មោះ ម៉ាត់ សាន់ ភេទ ប្រុស អាយុ៦៦ឆ្នាំ អ្នករួមដំណេីរមានអាសយដ្ឋានរស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមការបញ្ជាក់ពីមន្រ្ដីចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា រថយន្ដ ម៉ាក HYUNDAI STAREXបើកបរក្នុងទិសដៅខាងលិចទៅខាងកើត (ព្រះសីហនុ -ភ្នំពេញ)។ លុះមកដល់ចំណុចខាងលេី បានបុកពីក្រោយរថយន្ត១គ្រឿងពេញទំហឹងក្នុងទិស ដៅស្របគ្នា លេីផ្លូវល្បឿនលឿន ម៉ាកHYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D-8384 សណ្ដោងសឺមីរ៉ុម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-2050 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួន) ។
ហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យរថយន្ដ ម៉ាក HYUNDAI STAREX ខូចខាតផ្នែកខាងមុខយ៉ាង ធ្ងន់ធ្ងរ ក៏ព្រោះតែរថយន្ដខាងមុខមិនមានសញ្ញាភ្លេីងបំភ្លឺអ្វីដែលអាចជាកត្ដាបញ្រ្ចៀសគ្រោះថ្នាក់បាន មេឃងងឹតលាយឡំភ្លៀងធ្លាក់ធ្វេីឱ្យ ការបេីកបរមានការលំបាកក្នុងការគ្រប់គ្រងស្ថានការណ៍បាន ។
សមត្ថកិច្ចនគរបាលបានជួយអន្ដរាគមន៍សង្រ្គោះអ្នក របួសទាំងអស់បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំពោះរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការដំណោះស្រាយតាមនីតិវិធី ច្បាប់ស្ដីពីចរាចរណ៍ ៕