ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតបណ្តាលឲ្យផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គបានរងផលប៉ះពាល់

ចែករំលែក៖

ខេត្តកំពង់ចាម÷ ខណៈដែលស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាច្រើនថ្ងៃបានបណ្តាលឲ្យកំណាត់ផ្លូវ ក៏ដូចផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គបានទទួលរងផលប៉ះពាល់ ហើយប្រជាពលរដ្ឋក៏នាំគ្នាជជែកគ្នាថា ទឹកឆ្នាំ២០២៥នេះឡើងធំគ្រាន់បើ ដែលមិននឹកស្មានដល់។

បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងដល់កម្ពស់១៤.៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់០,១៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១៣,០៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

...

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកបាធាយនៃខេត្តកំពង់ចាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print