យុវជនម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង ៣០ នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើមានឈ្មោះ អុល អេនឌី ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង ហើយជនរងគ្រោះគឺជាមនុស្សដែលប្រើប្រាស់បារីអេឡិចត្រូនិចផងដែរ។

...

ក្រោយពេលកើតហេតុ យោងតាមការត្រួតពិនិត្យរបស់ជំនាញព្រមទាំងសាក្សីបំភ្លឺ សពរបស់ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកបានប្រគល់ឱ្យឪពុកយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print